ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ចូលឆ្នាំ! ខេត្តប៉ៃលិនត្រៀម​ឡានក្រុង៤​គ្រឿង ដឹក​ពលរដ្ឋ​ទៅបណ្ដាខេត្ត​​និងរាជធានី ឥតគិតថ្លៃ

1 អាទិត្យ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានបញ្ចប់

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានបញ្ចប់ រដ្ឋបាលខេត្តប៉ៃលិន ត្រៀមលក្ខណ:ជូនដំណើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលិក កម្មករ និយោជិក សិស្ស និស្សិត ដោយនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ (តែមួយថ្ងៃ) ដើម្បីសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរត្រឡប់ចេញពីខេត្តប៉ៃលិន ទៅបំពេញការងារ មុខរបររកស៊ី និងបំពេញការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន មានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូន ដោយឥតគិតថ្លៃឡើយចំនួន៤គ្រឿង។

សូមបញ្ជាក់ថា ៖ ទីតាំងដែលត្រូវទទួលអ្នកដំណើរគឺនៅមុខសាលាខេត្តប៉ៃលិន
ម៉ោងចេញ​​ដំណើរ៖ ចាប់ផ្តើមនៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោង១១និង៣០នាទី និងម៉ោង១និង៣០នាទីរសៀល។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 016 80 3333 / 097 579 7878 ហើយនេះជាលើកដំបូងហើយ ដែលនៅក្នុងខេត្តប៉ៃលិន មានរថយន្តក្រុងសម្រាប់ជូនដំណើរប្រជាពលរដ្ឋត្រឡប់ទៅតាមបណ្ដា​ខេត្តនានា និងរាជធានីភ្នំពេញដោយឥតគិតថ្លៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ