ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ត្រៀម​នាវា​៤​គ្រឿង​ចាំ​ជម្លៀស​ជន​ជាតិ​របស់​ខ្លួន​ចេញ​ពី​ភូមា

2 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ កង​ទ័ព​ជើង​ទឹក​ថៃ​​បាន​បញ្ជូន​នាវា​បួន​គ្រឿង​ទៅ​ឈរ​ជើង​ប្រចាំ​ការ​នៅ​សមុទ្រ​អាន់ដាម៉ាន់​ដើម្បី​ជម្លៀស​ជន​ជាតិ​ថៃ​ចេញ​ពី​ប្រទេស​ភូមា​បើ​​សិន​សភាព​ការណ៍​កាន់​តែ​វឹក​វរ​ដោយ​សារ​សង្គ្រាម​ស៊ីវិល​។ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ថៃ​ ឧត្ដម​នាវី​អាឌុង ផាន់​ឡាំ បាន​បញ្ជា​ឱ្យ​​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​បី​​ដែល​ទទួល​បន្ទុក​ខាង​ការ​ពារ​លំហ​សមុទ្រ​អាន់​ដាម៉ាន់​ដាក់​ពង្រាយ​នាវា​ខ្នាត​ធំ​​២​គ្រឿង​​ និង​នាវា​​អាច​ចុះ​ទឹក​ក៏​បាន ឡើង​គោក​ក៏​បាន២​គ្រឿង​សម្រាប់​​បើក​​ប្រតិបត្តិ​ការ​លើក​នេះ​។ លោក​ថ្លែង​ថា​នាវា​ទាំង​៤​គ្រឿង​នេះ​សម្រាប់​ជម្លៀស​ជន​ជាតិ​ថៃ​ដែល​រត់​ចេញ​ពី​ភូមា​បើ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​របប​សឹក​លោក​មីន​អុង​ឡាំង និង​ក្រុម​ប្រឆាំង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។…

ទី​ក្រុង​បាងកក៖ កង​ទ័ព​ជើង​ទឹក​ថៃ​​បាន​បញ្ជូន​នាវា​បួន​គ្រឿង​ទៅ​ឈរ​ជើង​ប្រចាំ​ការ​នៅ​សមុទ្រ​អាន់ដាម៉ាន់​ដើម្បី​ជម្លៀស​ជន​ជាតិ​ថៃ​ចេញ​ពី​ប្រទេស​ភូមា​បើ​​សិន​សភាព​ការណ៍​កាន់​តែ​វឹក​វរ​ដោយ​សារ​សង្គ្រាម​ស៊ីវិល​។ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ថៃ​ ឧត្ដម​នាវី​អាឌុង ផាន់​ឡាំ បាន​បញ្ជា​ឱ្យ​​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​បី​​ដែល​ទទួល​បន្ទុក​ខាង​ការ​ពារ​លំហ​សមុទ្រ​អាន់​ដាម៉ាន់​ដាក់​ពង្រាយ​នាវា​ខ្នាត​ធំ​​២​គ្រឿង​​ និង​នាវា​​អាច​ចុះ​ទឹក​ក៏​បាន ឡើង​គោក​ក៏​បាន២​គ្រឿង​សម្រាប់​​បើក​​ប្រតិបត្តិ​ការ​លើក​នេះ​។

លោក​ថ្លែង​ថា​នាវា​ទាំង​៤​គ្រឿង​នេះ​សម្រាប់​ជម្លៀស​ជន​ជាតិ​ថៃ​ដែល​រត់​ចេញ​ពី​ភូមា​បើ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​របប​សឹក​លោក​មីន​អុង​ឡាំង និង​ក្រុម​ប្រឆាំង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ បើ​គេ​ងាក​ទៅ​មើល​សភាព​ការណ៍​​ដែល​ធ្លាប់​តែ​តាន​តឹង​នៅ​ច្រក​មេសូត​នៃ​ខេត្ត​តាក​ឯណោះ​វិញ ឥឡូវ​នេះបាន​ធូរ​ស្បើយ​ជាង​មុន​។ កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​នេះ​​សង្គ្រាម​ឆាប​ឆេះ​នៅ​ទី​ក្រុង​មីយ៉ាវ៉ាឌី​ ហើយ​​ពេល​ខ្លះ​​សឹង​តែ​ហៀរ​ចូល​ទឹក​ដី​ថៃ​ម្ដង​ៗ​នៅ​ពេល​ទាហាន​របប​សឹក​រត់​បាក់​ទ័ព​ទៅ​ដល់​ស្ពាន​មិត្ត​ភាព​​ជាប់​នឹង​ព្រំ​ដែន​​។

ប្រភព​ពី​កង​សន្តិ​សុខ​ជាតិ​ថៃ​បង្ហើប​ឱ្យ​ដឹង​ថា​យុទ្ធ​ជន​ខាង​ក្រុម​ប្រឆាំង​ប្រមាណ​១២០​នាក់​ទើប​តែ​វាយ​យក​បាន​ប៉ុស្តិ៍​ជួរ​មុខ​​​របស់​របប​សឹក​មួយ​កន្លែង ហើយ​បានដុត​ឱ្យ​ឆេះ​នៅ​ក្នុង​ភ្នក់​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។ ​មុន​ពេល​វាយ​បែក​ទី​តាំង​នេះ គេ​ឃើញ​​ទាហាន​របប​សឹក​ប្រហែល​ម្ភៃ​នាក់​ឈរ​យាម​​នៅ​ទី​​នោះ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ការ​ប្រយុទ្ធ​គ្នា​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ពី​រ​ថ្ងៃ​។

អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​ថៃ​អាច​មើល​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទី​តាំង​ខាង​លើ​នេះ និង​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ពី​ចម្ងាយ​ឮ​សូរ​គ្រឹម​ៗ​។ ការ​ប្រយុទ្ធ​គ្នា​នោះ​កើត​ឡើង​នៅ​តំបន់​ដាវ៉ៃ (Dawei) ចម្ងាយ​ដប់​គីឡូម៉ែត្រ​ពី​តំបន់​បាន​ថៃ​មួង (Ban Thai Muang) ស្រុក​សៃ​យ៉ុក (Sai Yok) ប្រទេស​ថៃ​។ គេ​មិន​ទាន់​ដឹង​ថា​មនុស្ស​ស្លាប់​ប៉ុន្មាន​ និង​របួស​ប៉ុន្មាន​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​លើក​នេះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ