ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសចិននឹងមកទស្សនកិច្ចកម្ពុជា

1 អាទិត្យ មុន

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី នឹង​ធ្វើទស្សនកិច្ចក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី និងប៉ា​ពួ​ញូ​ហ្គី​ណេ ចាប់ពី​ថ្ងៃ​ទី១៨ ដល់ថ្ងៃ​ទី២៣ ខែមេ​សា​។ យោង​តាម…

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី នឹង​ធ្វើទស្សនកិច្ចក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី និងប៉ា​ពួ​ញូ​ហ្គី​ណេ ចាប់ពី​ថ្ងៃ​ទី១៨ ដល់ថ្ងៃ​ទី២៣ ខែមេ​សា​។

យោង​តាម ទីភ្នាក់ងារព័ត៌មានចិន ស៊ី​ន ហួរ បានអោយ​ដឹង​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lin Jian បាន ប្រកាស ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេសឥណ្ឌូ​នេ​ស៊ី កម្ពុជា និង​ប៉ា​ពួ​ញូ​ហ្គី​ណេ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែមេសា​ ។

នៅ​កម្ពុជា​លោក វ៉ាង យី នឹង​ចូលរួម​ដឹកនាំប្រជុំ គណកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល ​។ ប៉ុន្តែមិន​មាន​ព័ត៌មាន​លម្អិត​ស្តី​ពី របៀបវារ​:​នៃកិច្ចប្រជុំ​នោះឡើយ ​។ ក្រសួងការបរទេស​កម្ពុជា​មិន​ទាន់​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ទស្សនកិច្ច​របស់​លោក​វ៉ាង យី នៅឡើយ​ទេ​ ។

ទស្សនកិច្ច​របស់​លោក​វ៉ាង យី មក​កម្ពុជា​កើត​មាន នៅចំ​ពេល​ដែល​កម្ពុជា​បាន​ប្រតិកម្ម​ខ្លាំង​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​ គម្រោង​ព្រែកជីក​តេ​ជោ ហ្វូ​ណ​ន​នឹងអាចសម្រួល​ដល់​ការ​ចល័ត​កងទ័ព​ចិន​ខិត​ជិត​ចូល​ទឹកដី​វៀតណាម ​។ កម្ពុជា​បាន​ចាត់​ទុក​គម្រោង​ដែល​មាន​តម្លៃ១, ៧ ពាន់​លាន​ដុល្លារ​ គឺ​ដើម្បី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ និង​សង្គម ហើយកម្ពុជា​មិន​អនុញ្ញាត​អោយ​មាន​វត្តមាន កងទ័ពបរទេស​នៅ​កម្ពុជា​ឡើយ ​៕