ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំថ្ងៃទី៣ ម្ចាស់ផ្ទះរវល់សប្បាយភ្លេចខ្លួនត្រូវបានអគ្គិភ័យឆេះផ្ទះអស់

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​នឹង ថ្ងៃ​ទី​៣ ម្ចាស់ផ្ទះ​រវល់​សប្បាយ​ភ្លេចខ្លួន​ក្លាយជា​ទុក្ខ ខណៈ​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​មួយ​រំពេច ត្រឹម​បាន​អង្គុយ​មើល​យំ​លែង​ចេញ​រហូត​ដល់​សន្លប់​។ ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​២​ខ្នង នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែមេសា…

ខេត្តសៀមរាប ៖ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​នឹង ថ្ងៃ​ទី​៣ ម្ចាស់ផ្ទះ​រវល់​សប្បាយ​ភ្លេចខ្លួន​ក្លាយជា​ទុក្ខ ខណៈ​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​មួយ​រំពេច ត្រឹម​បាន​អង្គុយ​មើល​យំ​លែង​ចេញ​រហូត​ដល់​សន្លប់​។

ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​២​ខ្នង នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២:១០​នាទី​យប់​រលត់​ទៅ វិញ នៅ​វេលា​ម៉ោង​០១:២០​នាទី រំលង​អធ្រាត្រ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​៦ ភូមិ​សា​លាក​ន្ដែ​ង សង្កាត់​ស្វាយ ដង្គំ ក្រុង​/​ខេត្តសៀមរាប ។

បើ​តាម លោក​ឧត្តមសេនីយ៍ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១៦ ខែ មេ​សា ឆ្នាំ​២០២៤ នេះ​ថា ដោយ​មាន​ពលរដ្ឋ រត់ Pass APP ម្នាក់​បាន​រាយការណ៍​មក​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​៖​ទី​១/​ម្ចាស់​ឈ្មោះ សួន សុទី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើក​ភោជនីយដ្ឋាន រស់នៅ​ក្នុង ភូមិ​កើត ហេតុ​ខាងលើ​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​០១​ខ្នង​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក​ស័ង្កសី ទំហំ​១២​ម ×៨​ម​(​បន្ទប់​ចំនួន​០៤) ។ ម៉ូតូ​ចំនួន​០៥​គ្រឿង និង សំភារៈ​ផ្សេង​ៗ​ខូចខាត​ទាំងស្រុង ។
ម្ចាស់ ផ្ទះ​- ទី​២/ ឈ្មោះ ងួ​ន ចិន្តា ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ក្នុង ភូមិ​កើត ហេតុ​ខាងលើ ឆេះ​ផ្ទះ​ចំនួន​០១​ខ្នង ថ្ម​ក្រោម​ឈើ​លើ​ប្រក​ស័ង្កសី ទំហំ​១១​ម​×៨​ម ។ សម្ភារៈ​មួយ​ចំនួន (​ខូចខាត​ទាំងស្រុង​) ។

លោក បញ្ជាក់​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៨​គ្រឿង ក្នុង​នោះ​មាន ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ចំនួន​០៣​គ្រឿង ។ រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អង្គភាព​បិ​តិក​ភណ្ឌ​ចំនួន​០១​គ្រឿង ។
រថយន្ត​ពន្លត់​អគ្គិភ័យ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​០២​គ្រឿង ។ រថយន្ត​ពន្លត់​អគ្គិភ័យ​អាវុធហត្ថ​ខេត្ត​ចំនួន​០២​គ្រឿង ។

មូលហេតុ​: ទុ​ស្ស​ខ្សែភ្លើង ។ បច្ចុប្បន្ន​ផ្ទះ​ជន​រង​គ្រោះ ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ចំនួន​២​ខ្នង​ទាំង ស្រុង​នោះ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០ ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ