ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុ.ក​សន្តិសុខ​ម្នាក់ ខណៈកំពុងតែដើររើសសំរាមនៅសង្កាត់​ស្ល​ក្រាម

2 អាទិត្យ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Cub ពណ៌​ក្រហម ផ្លា​ក​លេខ​សៀមរាប 1T-2570 បើកបរ​ក្នុង​ល្បឿន​លឿន​បុក​សន្តិសុខ​ហាង «​ស្មៅ​ម៉ាស្សា​»…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Cub ពណ៌​ក្រហម ផ្លា​ក​លេខ​សៀមរាប 1T-2570 បើកបរ​ក្នុង​ល្បឿន​លឿន​បុក​សន្តិសុខ​ហាង «​ស្មៅ​ម៉ាស្សា​» កំពុង​ដើរ​រើស​សំរាម​នៅ​លើ​ដងផ្លូវ​ពេញទំហឹង បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​មុខ​ហាង​ម៉ាស្សា ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​៥៥​នាទី ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០២៤ លើ​ផ្លូវ​មាត់​ស្ទឹង ត្រង់​ចំណុច​មុខ​ហាង​ស្មៅ​ម៉ាស្សា ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ចំណែក​ជន​បង្ក និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​យក​ទៅ​សួរនាំ​នៅ​ស្នាក់​ការ​កណ្ដាល​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ