រាជធានីភ្នំពេញ ៖ នេះជារូបភាពដែលត្រូវគេថតបានពីទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលុបកំពុងហើរយ៉ាងសក្បុស ពាសពេញផ្ទៃទឹក នៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ ។
នេះបើតាមក្រសួងបរិស្ថានបានបង្ហោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/04/e4da3b7fbbce2345d7772b0674a318d5-7.jpg)
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថាបរូបភាពនេះថតបានដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលចុះល្បាត ។
គួរបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែន ស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តានុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ ។ តំបន់នេះ មានផ្ទៃដីទំហំ៩២៩៣ហិកតា និងត្រូវបានចុះបញ្ជីនៅអំឡុង ឆ្នាំ២០១៨ ។ តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹក ដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជា ស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/04/1679091c5a880faf6fb5e6087eb1b2dc-5.jpg)
លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិ ។
សូមជំរាបថា តំបន់រ៉ាមសារ (តំបន់ដីសើម)នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/04/6512bd43d9caa6e02c990b0a82652dca-9.jpg)
ចែករំលែកព័តមាននេះ