ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៥នាក់ របួសធ្ងន់ស្រាល១១នាក់ ក្នុងគ្រោះអកុសលជិះគោយន្តត្រឡប់មកពីទិញអីវ៉ាន់​​សម្រាប់​​ចូលឆ្នាំ

2 អាទិត្យ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃមួយគ្រឿងបើកបរចុះពីលើភ្នំជប់គរគី រ៉េចង្កូតធ្លាក់ចេញពីផ្លូវក្រ

ខេត្ត​ឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃមួយគ្រឿងបើកបរចុះពីលើភ្នំជប់គរគី រ៉េចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យមនុស្ស៥នាក់បានស្លា.ប់បាត់បង់ជីវិត និងរបួសធ្ងន់៥នាក់ ស្រាល៦នាក់ ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅច្រកជប់គរគី ក្នុងភូមិជប់គរគីខាងកើត ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ

ជនរងគ្រោះ​ដែលស្លាប់បាត់បង់ជីវិតទាំង៥នាក់ខាងលើរួម​មាន ១-ឈ្មោះរ៉ុន សល់ ភេទស្រី អាយុ៦០ឆ្នាំ ២-ឈ្មោះសាឡាត់ គឺមលី ភេទស្រី អាយុ៣២ឆ្នាំ ៣-ឈ្មោះឡាវ ណូ ភេទស្រី អាយុ៤៨ឆ្នាំ ៤-ឈ្មោះភួន គង់ ភេទស្រី អាយុ៤៤ឆ្នាំ និង៥-ឈ្មោះវវណ្ណៈ ពិសី ភេទស្រី អាយុ១២ឆ្នាំ ។ ជន​រងគ្រោះ​ទាំង៥នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លៃងកើតហេតុភ្លាមៗ ។ ដោយឡែកអ្នក​របួសធ្ងន់និងស្រាល១១នាក់ផ្សេងទៀត មិនស្កាល់ឈ្មោះនោះទេ ។ ជនរងគ្រោះទាំង១៦នាក់រស់​នៅ​ភូមិខ្ទុម សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ទាក់ទិនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ លោកអធិការស្រុកបន្ទាយអម្ពិល​បានឱ្យដឹង​ថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកពីភូមិខ្ទុម សង្កាត់កូនគ្រៀល ដោយធ្វើដំ
ណើតាមគោយន្តកន្ត្រៃមួយគ្រឿងមានមនុស្សប្រុសស្រីជិះចំនួន១៦នាក់ ក្នុង​គោលបំណងមកច្រកជប់គរគី ចូលទៅផ្សារថៃទិញសម្ភារៈប្រើប្រាស់និងទំនិញផ្សេងៗសម្រាប់រៀបចំពិធីបុណ្យចូល
ឆ្នាំថ្មីប្រពៃណីជាតិផងដែរ ។

តាមប្រភពដដែលបានបន្តថា ខណៈពួកគាត់បានធ្វើដំណើរត្រឡប់មកវិញ បើកបរគោយន្តកន្ត្រៃចេញពីច្រកជប់គរគីចុះពីលើភ្នំបានរ៉េចង្កូតធ្លាក់ចេញពី​ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យមនុស្ស​ចំនួន៥នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ​។ ចំណែក​រងរបួស១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបូរីរាំ ប្រទេសថៃ។

គួរម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចនេះមិនមែនជាលើកទីមួយទេ កន្លងមកតែងតែកើតមានជាញឹកញាប់ផងដែរ ដែលកើតមានសម្រាប់តែគោយន្តកន្ត្រៃ ។ គេអាចសនិដ្ឋាន
បាន​ថា​វាអាចកើតមានជើងកបនៅទីនោះ ព្រោះមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត ខណៈនេះប្រជាពលរដ្ឋក៍សុំអំពាវនាវដល់ក្រុមអាជ្ញាធរនិងសមត្ថកិច្ចមេត្តាមានវិធានការជួយទប់ស្កាត់​គោយន្តកន្ត្រៃមិនឱ្យបើកបរឡើងភ្នំឆ្ពោះទៅកាន់មាត់ច្រកទ្វារព្រំដែនជជប់គរគីបន្តទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ