ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​​៨​សង្កាត់ក្នុង​ក្រុង​សិរី​សោភ័ណ ធ្វើការ​​ហ្វឹកហាត់​នៅ​ក្នុងអធិការដ្ឋាន​​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ជិត​ឈាន​មក​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង ត្រូវ​មក​ហ្វឹកហាត់​រៀនសូត្រ ពី​លំ​ហាត់​របៀប ដើម្បី​ចូលរួម​កា​ពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ជិត​ឈាន​មក​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង ត្រូវ​មក​ហ្វឹកហាត់​រៀនសូត្រ ពី​លំ​ហាត់​របៀប ដើម្បី​ចូលរួម​កា​ពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ។

ជាក់ស្តែង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោ​ភ័​ណ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​ប្រមូល​កម្លាំង​ប្រជា​ការពារ​មក​ពី​៨​សង្កាត់​ក្នុង​ក្រុង​ចំនួន​១៥៨​នាក់ ធ្វើការ​ហ្វឹក​ហ្វា​ត់​ពី​លំ​ហាត់​របៀប​និង​ផ្សព្វផ្សាយ​ពី​ភារកិច្ច របៀបរបប​ធ្វើ​សកម្មភាព​និង​សិទ្ធ​របស់​ប្រជា​ការពារ ក្រោម​អ​ធិ​តី​ភាព លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍​សេនីយ៍​ឯក​ ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណបាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយ មានជ័យ អធិការដ្ឋាន​នគរបាល​ស្រុក បាន​ប្រមូល​កម្លាំង​ប្រជា​ការពារ​ទាំង​៦​ឃុំ មក​ហ្វឹកហាត់​ពី​លំ​ហាត់​របៀប​និង​ផ្សព្វផ្សាយ​ពី​ភារកិច្ច របៀបរបប​ធ្វើ​សកម្មភាព​និង​សិទ្ធ​របស់​ប្រជា​ការពារ ដើម្បី​ឲ្យ​កម្លាំង​ប្រជា​ការពារ​ជា​កម្លាំង​ដ៏​រឹង​មាំ​សំដៅ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន រក្សា​បាន​សន្តិសុខ និង​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ខ្លួន ជា​ពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​នីមួយ​ៗ​និង​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ភារកិច្ច របៀបរបប​ធ្វើ​សកម្មភាព​និង​សិទ្ធ​របស់​ប្រជា​ការពារ គឺ ប្រជា​ការពារ​មាន​ភារកិច្ច​ចូលរួម​ជាមួយ​កម្លាំង​នគរបាល​ឬ​កងរាជអាវុធហត្ថ​ឬ​អាជ្ញាធរ​ដែនដី ក្នុង​ការ​យាមល្បាត​ការពារ​សន្តិ​សុខភូមិ ឃុំ សង្កាត់ ការពារ​កន្លែង​កំសាន្ត​សប្បាយ ពិធីបុណ្យ​ទាន​ឬ​ការ​រៀបចំ​សណ្តាប់ធ្នាប់​ទី​សាធារណៈ​ណាមួយ​តាម​ការ​ចាត់តាំង​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​នោះ ។

ប្រជា​ការពារ​មាន​ភារកិច្ច​ជួយ​ក្រើនរំលឹក ដាស់តឿន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​ទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វ​ពា ហនៈ …. រំលឹក​ដាស់តឿន​រាល់​ការ​ឆ្វេស​ប្រហែស​នានា ដែល​ជា​អំណោយផល​ងាយស្រួល​ដល់​ការ​ប្រព្រឹត្ត​ល្មើស​និង​ជយ​យ​អប់រំ​យុវជន យុវនារី​ក្នុង​មូលដ្ឋាន​ឲ្យ​អនុវត្ត​ល្អ ជៀសវាង​នូវ​រាល់​អំពើ​អបាយមុខ​ផ្សេង​ៗ ព្រម​ជាមួយ​នោះ​ក៏​មាន​ភារកិច្ច​រាយការណ៍​ពីមុខ​សញ្ញា​ឬ​បាតុភាព​សង្ស័យ​ទាក់ទិន​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​នគរបាល ដើម្បី​ចាត់វិធានការ​ការពារ​សុវត្ថិភាព​ភូមិ ឃុំ សង្កាត់​មាន​ប្រសិទ្ធិ​ភាព ។

ប្រជា​ការពារ​មាន​សិទ្ធ​ឃាត់​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នានា​ដើម្បី​ប្រគ​ល្យ​នគរបាល​ឬ​កងរាជអាវុធហត្ថ​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេង​ទៀត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។​ជាមួយ​គ្នា​នោះ​ប្រជា​ការពារ​ពុំ​មាន​សិទ្ធិ​ទទួល​បាន​នូ​វារ​បំ ពាក់​អាវុធ​នោះ​ឡើយ ។

នា​ឱកាស​នោះ​លោក លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​ប្រជា​ការពារ​ទាំងអស់ ឲ្យ​ចូលរួម​ឲ្យ​សកម្ម​បំផុត​ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្នុង​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់​និង​ប្រជាពលរដ្ឋ​មក​លេង​សំ​សាន្ត​សប្បាយ​តាម​ទី​វត្ត​អារាម រ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​មូលដ្ឋាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ធានា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​មូលដ្ឋាន​របស់​ខ្លួន​ដើ​ម្បិ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ