ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ឃួ​ង ស្រេង ជូន​ដំណើរ​ពលរដ្ឋ​​ឡើងជិះ​ឡាន​​ក្រុង​ដោយ​ឥត​គិតថ្លៃ​ទៅ​ស្រុក​កំណើត​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន៤៥៥​គ្រឿង​ដូច​ការ​គ្រោងទុក សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ទៅ​តាម​បណ្ដា​ខេត្ត​នានា…

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន
ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន៤៥៥​គ្រឿង​ដូច​ការ​គ្រោងទុក សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ទៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ​ដោយ​មិន​បង់ប្រាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២​ មេសា ឆ្នាំ​២០២៤ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ជា​ច្រើនរូ​ប​ទៀត បាន​ជូន​ដំណើរបង​ប្អូន​ប្រជាពលរដ្ឋឡើងរថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈទៅ​ស្រុក​កំណើតនៅ​ទីតាំង សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ប្ញស្សី
កែវ ។

គេ​សង្កេត​ឃើញ​ថា សម្រាប់​គោលដៅ​ចំណត​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​ងើបម​ក​ដល់​តាំងពី​ព្រលឹម​អុល​តម្រង់​ជួរ​គ្នា​ចាំឡើង​រថយន្តក្រុង ដែល​ច្រើន​ជាងគេ ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ខេត្ត បន្ទាយ​មាន​ជ័យ បាត់ដំបង និង​ពោធិ៍​សាត់​។

អត្ថបទសរសេរ ដោយ