រាជធានីភ្នំពេញ ៖ ស្វាមីម្ចាស់ប្រេន Lakamo ដែលល្បីនៅក្នុងបណ្តាញសង្គម ត្រូវបានជនដៃដល់ម្នាក់ ផ្លោះរបងចូលទៅក្នុងវីឡា ហើយបា.ញ់សម្លា.ប់ និងបានភ្ជង់គំរាមប្រពន្ធ ទារយកលុយចំនួន ២០ម៉ឺនដុល្លារ អស់រយៈពេល០៩ម៉ោង មិនបានសម្រេច ក៏បានបង្ខំចិត្តបា.ញ់សម្លា.ប់ខ្លួនឯង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ ឡោមព័ទ្ធជុំវិញវីឡា ។
នៅក្នុងករណីនេះ បណ្តាលអោយបុគ្គលិក (BA) ម្នាក់ឈ្មោះ សុខ លីន ភេទស្រី បានរបួសនៅត្រង់ចង្ការ ដោយការលោតចេញពីវេរ៉ងដា បន្ទប់ជាន់ទី១ ចុះមកក្រោម ប៉ះត្រូវមែកឈើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះវីឡា លេខ១៦៥ ផ្លូវ PARKLAND 6A បុរីមួយកន្លែង ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ដែលត្រូវឃាតករបា.ញ់សម្លា.ប់ឈ្មោះ ឈួរ ឈុនហួរ ភេទប្រុស អាយុ៤២ឆ្នាំ ជាអគ្គនាយករង ក្រុមហ៊ុន ព្រីមៀរ៍ ផាក និងជាស្វាមីរបស់លោកស្រី មាស ច័ន្ទដាលីន អាយុ៤២ឆ្នាំ ដែលជាម្វាស់ប្រេនផលិតផល Lakamo ។
ចំណែកឯជនសង្ស័យជាឃាតករ ដែលបាញ់សម្លា.ប់ខ្លួនឯង ឈ្មោះ នី រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិទួលអង្គប់ ឃុំសំបូរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។
តាមប្រភពពីសមត្ថកិច្ច អោយដឹងថា ឃាតករប្រដាប់ដោយកាំភ្លើងខ្លី ១ដើម ម៉ាក LOCK លេខ BYHK340 បានផ្លោះរបងវីឡារបស់ជនរងគ្រោះ ចូលទៅខាងក្នុង រួចភ្ជង់បុគ្គលិក និងអ្នកបម្រើ និងបាញ់សម្លា.ប់បុរសជាស្វាមី ម្ចាស់ផលិតផល និងបានគំរាមស្ត្រីជាម្ចាស់ប្រេឡាកាម៉ូ ទាមទារប្រាក់ចំនួន ២០ម៉ឺនដុល្លារ តែមិនបានសម្រេច ហើយត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឡោមព័ទ្ធទើបឃាតករបាញ់សម្លា.ប់ខ្លួនឯង តែម្តង ។
តាមស្ត្រីជាអ្នកអនាម័យ បានបំភ្លឺប្រាប់សមត្ថកិច្ច អោយដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃកើតហេតុ នៅពេលដែលគាត់កំពុងលាងចាន ស្រាប់តែមានជនសង្ស័យម្នាក់ បានកាន់កាំភ្លើងភ្ជង់អ្នកបើករថយន្ត ចូលមកក្នុងផ្ទះ ហើយបានគំរាមឲ្យពួកគាត់នាំឡើងទៅបន្ទប់ម្ចាស់ផ្ទះ។ ពេលកំពុងឡើងតាមជណ្ដើរ ស្រាប់តែប្រទះជាមួយបុគ្គលិក ២នាក់ទៀត ជនសង្ស័យក៍បានភ្ជង់ឲ្យឡើងទៅបន្ទប់ម្ចាស់ផ្ទះ ជាមួយគ្នាទៀត។ ពេលដល់បន្ទប់ម្ចាស់ផ្ទះ បានគោះទ្វារ តែទ្វារមិនដាក់គន្លឹះ ទើបជនសង្ស័យ បានបើកទ្វារបន្ទប់ចូលទៅក្នុង ហើយអោយ ក្រាបនៅលើឥដ្ឋ ទាំងអស់គ្នា ។
តាមព័ត៌មានដដែលអោយដឹងទៀតថា ខណៈនោះជនរងគ្រោះ ដែលជាស្វាមី បាននៅក្នុងបន្ទប់ទឹក ហើយត្រូវជនសង្ស័យ ធាក់ទ្វារបន្ទប់ទឹក តែជនរងគ្រោះ មិនបានបើកទ្វារទេ ជនសង្ស័យក៏បានបាញ់ទ្វារបន្ទប់ទឹក១គ្រាប់ ក៏បើកទ្វារ ឃើញជនរងគ្រោះស្លា.ប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។ លុះក្រោយមក ស្រាប់តែ ប្រពន្ធជនរងគ្រោះ និងកូនៗ ព្រមទាំងបុគ្គលិកផ្សេងទៀតឡើងមកបន្ទប់ម្ដងម្នាក់ ហើយត្រូវឃាតករ ស្រែកគំរាមឲ្យក្រាបនៅលើឥដ្ឋទាំងអស់គ្នា និងបានគំរាមយកលុយ ២០ម៉ឺនដុល្លារ តែប្រពន្ធជនរងគ្រោះ គ្មានលុយសុទ្ធទេ មានតែគ្រឿងអលង្ការជំនួស តែជនសង្ស័យមិនព្រម ។
តាមព័ត៌មានអោយដឹងទៀតថា ការភ្ជង់គំរាម ទារប្រាក់ពីជនរងគ្រោះ បានពន្យាពេលដល់ម៉ោង០២ទៀបភ្លឺ និងបានប្រើប្រាស់ទូរសព្ទទៅខ្ចីលុយគេ នៅតែមិនមានលុយ រហូតដល់ម៉ោង០៨ព្រឹកថ្ងៃទី១១ មេសា ស្រាប់តែឮសំឡេងផ្ទុះអាវុធ ១គ្រាប់ទៀត ក៍នាំគ្នាលោតចេញតាមវេរ៉ងដា ទៅក្រោម និងឃើញមានសមត្ថកិច្ចនៅខាងមុខផ្ទះ ហើយទំលាយទ្វារចូល ទៅក្នុងផ្ទះ តែម្តង ។
តាមលោកស្រី មាស ច័ន្ទដាលីន ម្ចាស់ផលិតផល ឡាកាម៉ូ ជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គាត់បានថតផ្សាយពាណិជ្ជកម្ម នៅក្នុងផ្ទះ រហូតដល់ម៉ោងប្រហែល១០យប់ ថ្ងៃដដែល ទើបថតចប់ ហើយក៍ចេញមកអង្គុយនៅខាងមុខផ្ទះ ញ៉ាំអីជជែកគ្នាលេង ដោយប្ដី និងកូនបាននៅក្នុងបន្ទប់ដេករៀងខ្លួន។ លុះដល់វេលាម៉ោងប្រហែ០១រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ គាត់នឹងកូនចៅ បានដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានសភាពស្ងាត់ ទើបនាំគ្នាឡើងទៅបន្ទប់ប្ដី គោះទ្វារ តែជាប់សោរពីក្នុង ពេលនោះ ស្រាប់តែជនសង្ស័យបើកទ្វារ ហើយបានយកកាំភ្លើងភ្ជង់ឲ្យចូលទៅក្នុងជាមួយអ្នកផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន មកដាក់ក្នុងបន្ទប់ ។
តាមស្ត្រីជាម្ចាស់ប្រេន បានអោយដឹងបន្តថា ខណៈនោះ ឃើញប្ដីស្លា.ប់នៅក្នុងបន្ទប់ទឹក ពេលនោះជនសង្ស័យ បានគំរាមរកលុយ២០ម៉ឺនដុល្លារ តែគាត់បានសុំពន្យាពេលដល់ម៉ោង២យប់រំលងអាធ្រាត្រ នៅតែរកប្រាក់មិនបាន និងសុំពន្យាពេលដល់ម៉ោង៨ព្រឹកក៍បានទំនាក់ទំនងទៅឈ្មោះ Love Riya ហើយប្រាប់រឿងហេតុនេះ ឲ្យជួយរកលុយ និងកុំប្រាប់អ្នកណាឲ្យសោះ។ លុះក្រោយមកជនសង្ស័យបានដើរទៅបើកបង្អួច រួចនិយាយថា ចប់ហើយ! ប៉េអឹមមកដល់ហើយ! ស្រាប់តែឮសំឡេងផ្ទុះអាវុធ ១គ្រាប់ ក៍ភ័យពេកនាំគ្នាលោតចេញ តាមវេរ៉ងដា ទៅក្រោម ដើម្បីគេចខ្លួន ហើយសមត្ថកិច្ច បានចូលទៅក្នុងផ្ទះ ក្រោយមកទើបដឹងថា ជនសង្ស័យបានបាញ់សម្លា.ប់ខ្លួន ។
តាមការត្រួតពិនិត្យ ស.ពជនរងគ្រោះ ត្រូវបានឃាតករបាញ់ ត្រូវ១គ្រាប់ ចំក្បាលចំហៀងខាងស្តាំ ធ្លាយទៅខាងក្រោយ ចំហៀងខាងឆ្វេង។ ចំណែកឃាតករ បាញ់ចំក្បាលចំហៀងខាងស្តាំ ធ្លាយទៅខាងឆ្វេង។ បន្ទាប់ពីធ្វើការត្រួតពិនិត្យគ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លា.ប់ដោយគ្រាប់កាំភ្លើង (ឃា.តកម្មបាញ់សម្លា.ប់)។ ចំណែកជនសង្ស័យស្លា.ប់ដោយសារតែអត្តឃា.ត(បាញ់សម្លាប់ខ្លួនឯង) ៕
ភ្ញាក់ផ្អើលខ្លាំង! ស្វាមីម្ចាស់ប្រ៊េន Lakamo ទទួលមរណភាពដោយសារករណីចោរប្ល.ន់
ចែករំលែកព័តមាននេះ