ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​៖ កម្ពុជា​មិន​អាច​ជប់​ខ្លួន​ឲ្យ​ស្មើ​អា​មេ​រិ​កបាន​ទេ ប៉ុន្តែ​ធ្វើ​បន្តិច​ម្តង​ៗ

2 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖​ សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបានគូសបញ្ជាក់ថា​ ប្រទេស​កម្ពុជា មិន​អាច​ជប់​កម្ពុជា​ខ្លួនឯង​ឲ្យ​ស្មើ​អា​មេ​រិ​កបាន​ទេ ហើយអាមេ​រិ​ក ក៏​មិនជប់​អា​មេ​រិ​ក​ខ្លួនឯង ឲ្យ​ស្មើ​ឋាន​ទេវតា​បាន​ដែរ…

ខេត្តតាកែវ ៖​ សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបានគូសបញ្ជាក់ថា​ ប្រទេស​កម្ពុជា មិន​អាច​ជប់​កម្ពុជា​ខ្លួនឯង​ឲ្យ​ស្មើ​អា​មេ​រិ​កបាន​ទេ ហើយអាមេ​រិ​ក ក៏​មិនជប់​អា​មេ​រិ​ក​ខ្លួនឯង ឲ្យ​ស្មើ​ឋាន​ទេវតា​បាន​ដែរ ប៉ុន្តែ​កម្ពុជា​ធ្វើ​បន្តិច​ម្តង​ៗ​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីសម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ គិរី​សួគ៌ របស់​ក្រុមហ៊ុន​ខ្មែរ​ហ្វ្រេ​សមី​ល ឯ​.​ក » នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ នៅ​ខេត្តតាកែវ​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា «​កម្ពុជា​មិន​អាច​ជប់​កម្ពុជា​ឲ្យ​ស្មើ​អា​មេ​រិ​ក​នោះ​ទេ ហើយ​អា​មេ​រិ​ក​ក៏​មិន អាច​ជប់​អា​មេ​រិ​ក ឲ្យ​ស្មើ​ឋាន​ទេវតា​របស់​អា​មេ​រិ​កបាន​នោះ​ដែរ មាន​តែ​ធ្វើ​បន្តិចម្ដង​ៗ គ្មាន​អ្នក​ណា​ធ្វើ​បាន​ទេ​» ។

ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ល្អ​ សម្ដេច​ធិ​បតី​លើក​ឡើង​ថា ​ត្រូវ​ចាប់ផ្ដើម​ពី​ការ​ធានា​នូវ​បរិស្ថាន សុខ​សន្តិ​ភាព ស្ថិរភាព កុំ​ឲ្យ​កើត​មាន​សង្គ្រាម​ផ្ទៃក្នុង និង​សង្គ្រាម​ជាមួយ​ប្រទេស​ណា ។ ស​ម្ដេច​ថា ត្រូវ​បង្កើត​បរិស្ថាន​ដែល​ល្អ សម្រាប់​ការ​វិនិយោគ ហើយ​លើកទឹកចិត្តឲ្យ​មានកា​រវិ​និយោគ ទាំង​ក្នុង និង ក្រៅប្រទេស ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ កសិករ កម្មករនិយោជិត មន្ត្រី រាជការ ជា​ពិសេស​ បងប្អូន​កូនក្មួយ មានឱកាស​ខិតខំ​រៀនសូត្រ មានឱកាស​ក្នុង​ការ​ប្រកប​របរ នេះ​ហើយ ជា​ច​លករ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹង​មាំ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតីបាន​លើក​ឡើង​ថា គោ​លន​យោ​បាល រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ គឺ​បន្ត​ពី​អាណត្តិ​ទី​៦ គឺ​បាន​ដាក់​ចេញ​គោលនយោបាយ​គាំពារ​សង្គម​ច្រើន ណា ស់ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព របស់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​ងា​រង​គ្រោះ ពោល​គឺ​ជួយ​ផ្ដល់ អាហារូបករណ៍ ១,៥​សែន​នាក់ ជួយ​គាំពារ​ផ្នែក​សុខភាព ជួយ​បង្កើត​ការងារ ដើម្បី​ពួក​គាត់​មាន លទ្ធភាព​អាច​រក​ចំណូ​ច​បាន ក្លាយទៅជា​អ្នកមាន​ចំណូល​មធ្យម ។

សម្ដេច​ធិ​បតី ថ្លែង​ទៀត​ថា រាជរដ្ឋាភិបាល​មិន​បាន​ដេក​អេះ​ពោះ ហើយ​មើល​ការ​លំបាក របស់​ប្រជាជន​នោះ​ឡើយ ។ សម្ដេច​ថា យើង​មិន​អាច​បំផ្លាញ​សេដ្ឋកិច្ច​របស់​យើង ក្នុង​រយៈពេល មួយ​ឆ្នាំ​បាន​ទេ គឺ​ឡើង​ចុះ​ពេល​លំបាក យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ នេះ​ហើយ​ជា​អ្វី​ដែល​យើង ត្រូវធ្វើ​បន្ត​ទៅ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​នាយក​រដ្ឋមន្ត្រី ជឿជាក់​ថា តទៅ​មុខ​ទៀត​វិស័យ​អចល​ទ្រព្យ នឹង​មានការ​ងើបឡើង​វិញ ប៉ុន្តែ​ក្នុង​ពេល​លំបាក​នេះ គឺ​រាជរដ្ឋាភិបាល ត្រូវ​ធ្វើការ​ជាមួយ​ដៃគូ ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។

សម្ដេច​ធិ​បតី គូសបញ្ជាក់​ថា ពងមាន​ស្អុយ​មួយ មិន​ស្អុយ​មួយ​កន្ត្រក​បាន​ទេ ហើយ​សេ ដ្ឋ​កិច្ច​ទីផ្សារ មិន​អាច​ថា​នៅ​ពេល​ឡើង យើង​ឡើង​តាម ហើយ​នៅ​ពេល​ចុះ យើង​ចុះ​រហូត​លែង ឡើង​វិញ​នោះ​ទេ គឺ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​លំនឹង ។

សម្ដេច​ធិ​បតី​ក៏​បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់​ថា ពិភពលោក​យើង​មិន​ដែល​ជួប​វិបត្តិ ផ្ទួន​ៗ បែប​នេះ​ទេ ដែល​ពី​ដើម​ឡើយ​យើង​ធ្លាប់​មាន វិបត្តិ​ជំងឺ​អាសន្នរោគ ប៉ុន្មាន​ឆ្នាំ សម្លាប់​មនុស្ស​រាប់ សែន​រាប់​លាន​នាក់ ពេល​ចប់​ទៅ​អត់​មាន​វិបត្តិ​សេដ្ឋកិច្ច​ទេ ។ ពេល​ខ្លះ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច តែឯង​ទៅ អត់​មានរឿង​ជំងឺ​រាតត្បាត​ទេ ។

សម្ដេច​ថ្លែង​បន្ត​ថា​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩​មកនេះ យើង​ជួប​វិបត្តិ​នឹង​ជំងឺ​រាតត្បាត បូក​ជា មួយ​សេដ្ឋ​កិច្ច បន្ទាប់​មក​កើត​មាន​សង្គ្រាម​នៅ​ក្រៅប្រទេស​ផ្ទួន​ៗ​ទៀត ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា រប ស់​យើង រហូត​មក​ដល់​ម៉ោង​នេះ ពិត​ណាស់​ថា​គឺ​មានការ​ថយ​បន្តិច​កាលពី​ជំនាន់​កូ​វី​ដ​១៩ យើង បាន​កើន​ឆ្នាំទៅ ៥,៦% ហើយ​ឆ្នាំ​នេះ​យើង​រំពឹង​ថា នឹង​កើនឡើង ៦,៦% ។ សម្ដេច​ថា កំណើន នេះ​បាន​ន័យ​ថា សកម្មភាព​សេដ្ឋកិច្ច​នឹង​បន្ត ហើយ​ចំណូល​របស់​ពលរដ្ឋ​អាច​ប៉ះពាល់​ខ្លះ ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នោះ សេដ្ឋកិច្ច​របស់​យើង​ក៏​មានការ​រស់​រវើក ។

សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​នៅ​ជិត​យើង អត់ បាន​ឡើង​ដល់ ៦,៦% ដូច​យើង​ទេ​…​សម្រាប់​កម្ពុជា រហូត​មក​ដល់​ម៉ោង​នេះ ការ​រីក​ចម្រើន កំ ណើ​ន​សេដ្ឋកិច្ច​របស់​បាន​រក្សា​លំនឹង ហើយ​យើង​ត្រូវ​ខិតខំ ផ្នែក​យើង​អាច​រុញ​បាន​យើង​រុញ វិ​ស័ យ​ទេសចរណ៍ យើង​រុញ​ដើម្បី​មាន​កំណើន​ឡើង​វិញ​…»៕​​

អត្ថបទសរសេរ ដោយ