ខេត្តឧត្តរមានជ័យ៖ កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប នៅវេលាម៉ោង ១០:៥៨ នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមការផ្សាយរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តរវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប នៅវេលាម៉ោង ១០:៥៨នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានចាត់ទុក សកម្មភាពខាងលើនេះជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕
ចែករំលែកព័តមាននេះ