ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតឆ្លងដែន​ជប៉ុន​និង​សិង្ហ​បូ​រី​បាន​ក្លាយជា​លិ​ត​ឆ្លង​ដែន​មាន​ឥទ្ធិពល​ជាងគេ​បំផុត​ក្នុង​រយះ​ពេល​៥​ឆ្នាំ​ជាប់​គ្នា ដោយ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​១៩៤ ប្រទេស​ដោយ​មិនបាច់ ត្រូវការ​ទិដ្ឋាការ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN របស់ អា​មេ​រិ​ក​កន្លង​មក​នៅ​ឆ្នាំ​នេះ​។ ប្រទេស​ចំនួន​ប្រាំមួយ​បាន​ជាប់​នៅ​ក្នុង​ចំណាត់ថ្នាក់​កំពូល​សម្រាប់​ឯកសារ​ធ្វើ​ដំណើរ​ដ៏​មាន​ឥទ្ធិ…

លិខិតឆ្លងដែន​ជប៉ុន​និង​សិង្ហ​បូ​រី​បាន​ក្លាយជា​លិ​ត​ឆ្លង​ដែន​មាន​ឥទ្ធិពល​ជាងគេ​បំផុត​ក្នុង​រយះ​ពេល​៥​ឆ្នាំ​ជាប់​គ្នា ដោយ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​១៩៤ ប្រទេស​ដោយ​មិនបាច់ ត្រូវការ​ទិដ្ឋាការ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN របស់ អា​មេ​រិ​ក​កន្លង​មក​នៅ​ឆ្នាំ​នេះ​។

ប្រទេស​ចំនួន​ប្រាំមួយ​បាន​ជាប់​នៅ​ក្នុង​ចំណាត់ថ្នាក់​កំពូល​សម្រាប់​ឯកសារ​ធ្វើ​ដំណើរ​ដ៏​មាន​ឥទ្ធិ ពល​បំផុត​សម្រាប់​ឆ្នាំ ២០២៤ ។ ប្រជាពលរដ្ឋ​នៃ​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន សិង្ហ​បូ​រី និង​អេ​ស្ប៉ា​ញ អាច​រីករាយ​ជាមួយនឹង ការ​ធ្វើ ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ទៅ​កាន់​គោលដៅ ១៩៤ ប្រទេស ជុំវិញ​ពិភពលោក​។

ប្រជាជាតិ​អាស៊ី គឺ​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី​បាន កាន់កាប់ តំណែង​លេខ ១ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ។

ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​ងាយស្រួល​ចូល​ទៅ​កាន់ ១៩៣ ប្រទេស ខណៈ​អូ​ទ្រី​ស ដា​ណឺ​ម៉ាក អៀរ​ឡង់ និង​ហូ​ឡង់ ជាប់​លេខ​បី​ដោយ អាច​ធ្វើ​ដំណើរ ទៅ​កាន់​ប្រទេស ១៩២ ដោយ​ពុំ​បាច់​មាន​ទិដ្ឋាការ​។

បែ​ល​ហ្ស៊ិ​ក លុ​ច​សំបួ ន័​រវេ​ស ព័រ​ទុ​យ​ហ្គា​ល់ និង ចក្រភព អង់គ្លេស ស្ថិត​នៅ​លេខ​៤ ខណៈ​ក្រិ​ក ម៉ា​ល់តា និង​ស្វី​ស ស្ថិត​នៅ​លេខ​៥​។

លិខិតឆ្លងដែន​អា​មេ​រិ​ក​វិញ​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ ៧ ដោយ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​១៨៨ ប្រទេស ដោយ​មិនបាច់​មាន​ទិដ្ឋាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ