ខេត្តស្ទឹងត្រែង ៖ រថយន្តស៊េរីទំនើបមួយគ្រឿងត្រូវជនមិនស្គាល់មុខបើកមកប្លុងចោលនៅចិញ្ចើមផ្លូវ ស្ថិតចំណុចផ្សាថ្មីភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤វេលាម៉ោង១០យប់ ។

ប្រភពព័ត៌មានឲ្យដឹងថា រថយន្តខាងលើ ត្រូវបានកំលាំងនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំប្រទះដោយចតទុកចោលពុំមានមនុស្ស ហើយមានស្នាមបែកកញ្ចក់ខាងមុខឆៀងខាងឆ្វេង ហើយក៏មានកំពិតគូទក្រោយតែមិនដឹងករណីអីនោះទេ ។

ប្រភពព័ត៌មានមួយទៀតនិយាយថា រថយន្តខាងលើទំនងករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត គេសង្ស័យថា ជាករណីពេលស៊ីពាលបង្កហេតុរួចប្លុងរថយន្តចោលរត់គេចខ្លួន។

ប្រភពដដែលបន្តថា ក្នុងរថយន្តនោះ ទំនងមិនមែនមានតែគ្រឿងញៀនដប់បញ្ចប់ធំនោះទេគឺអាចមានច្រើនលើកនេះ។ មន្ត្រីនគរបាលបានឲ្យដឹងថារថយន្តខាងលើប្រភេទ LEXUS RX ៣០ពណ៌ទឹកប្រាក គ្មានស្លាកលេខ ក្នុងរថយន្តមានគ្រឿងញៀន១០កញ្ចប់ធំ ពុំទាន់កំណត់ថា ទម្ងន់ប៉ុន្មាននោះ តែអាចប្រហែល១០គីឡូក្រាម ឬក្រោមនោះបន្តិចបន្តួច។
ទាក់ទិនករណីខាងលើ ក្រោយកម្លាំងនគរបាលប្រទះឃើញ យកទៅរក្សាទុកនឹងធ្វើកំណត់ហេតុ។
ចែករំលែកព័តមាននេះ