ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿ សុធា​រ៉ា សម្តែង​ការ​ខកចិត្ត​ ដ្បិត​មិន​មាន​អ្នក​ផ្តល់​ឱកាស​ការងារ​សិ​ល្បៈ​ដូច​មុន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង អ្នក​នាង សឿ សុធា​រ៉ា បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង ដ្បិត​រហូត​មក​ទល់​នា​ពេល​នេះ ​នាង​មិន​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ការងារ​នានា​នៅ​ក្នុង​វិស័យ​សិ​ល្បៈ​ដូច​មុន​ទៀត​ឡើយ ក្នុង​ពេល​ដែល​នាង​ធ្លាប់​បាន​កសាង​កេរ្តិ៍ឈ្មោះ​នៅ​វិ​ថី​មួយ​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មកនេះ…

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង អ្នក​នាង សឿ សុធា​រ៉ា បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង ដ្បិត​រហូត​មក​ទល់​នា​ពេល​នេះ ​នាង​មិន​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ការងារ​នានា​នៅ​ក្នុង​វិស័យ​សិ​ល្បៈ​ដូច​មុន​ទៀត​ឡើយ ក្នុង​ពេល​ដែល​នាង​ធ្លាប់​បាន​កសាង​កេរ្តិ៍ឈ្មោះ​នៅ​វិ​ថី​មួយ​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មកនេះ ។

ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ធ្លាក់ខ្លួន​ដុប​ដាប​យ៉ាង​ខ្លាំង ក្រោយ​ជាប់បំណុល​យ៉ាង​ក្រាស់ក្រែល​រហូត​លក់​ទ្រព្យសម្បត្តិ​គ្មាន​សល់ និង​បែកបាក់​គ្រួសារ ម្តាយ​ស្លាប់ អ្នក​នាង សឿ សុធា​រ៉ា បាន​ប្រែប្រួល​ជីវិត​ធ្លាក់​ដល់​បាត ខ​ណៈ​ពេល​នាង​ហាក់​ឆ្អែតចិត្ត ដ្បិតនាង​គិត​ថា ទីផ្សារ​សិ​ល្បៈរបស់​នាង​ត្រួ​វ​បាន​គេ​បំផ្លាញ​ខ្ទេចខ្ទី​រស្ទើរ​ហៅ​មិន​ឮ ។

អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា ជំរាបសួរ​បងប្អូន​ជាទី​គោរព​ស្រលាញ់​ទាំងអស់​គ្នា តើ​បងប្អូន​មាន​នឹក​ចាំ​បាន​ក្នុង​អំឡុង​ឆ្នាំ ២០០០-២០២០ នាង​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ​ដែល​អាច​ជួយ​ជីវភាព​ក្រុម​គ្រួសារ​នាង​ខ្ញុំ​បាន​រស់នៅ​សមរម្យ​ហើយ​ក៏​ពោរពេញ​ដោយ​ស្នាមញញឹម​សុភមង្គល​មិន​ជិនណាយ មិនតែប៉ុណ្ណោះ​នាង​ខ្ញុំ​នៅ​មានឱកាស​បាន​ជួយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​នាង​ខ្ញុំ​បាន​យ៉ាង​បរិបូរណ៍​ថែម​ទៀត​ផង​។

នាង​បញ្ជាក់​ថា តែ​អកុសលកម្ម​អ្វី​ទើប​ឆាកជីវិត​នាង​ខ្ញុំ​ធ្លាក់​ដល់​បាត​កប់​ភក់​លាមក បែប​នេះ​ទៅ​វិញ​😥 តើ​នរណា​មិន​ឈឺ ហើយ​អ្នក​ណា​ជា​អ្នក​ទទួលស្គាល់​ចំពោះ​កំហុស​ដោយ​ចេតនា​នេះ0x017d7 តែ​អ្វី​ដែល​នាង​ខ្ញុំ​ឈឺចិត្ត​ហើយ​ស្តាយ​បំផុត​នោះ ក្នុង​វ័យ​រាល់​ថ្ងៃនេះ​បើ​នាង​ខ្ញុំ​នៅ​តែ​មាន​កិត្តិយស មុខមាត់ នៅ​ក្នុង​សង្គម​ដូច​គ្រា​មុន ។

នាង​ខ្ញុំ​ជឿជាក់​ច្បាស់​ថា បង​ៗ និង​ប្អូន​ៗ​ដែល​ជា​ម្ចាស់​ផលិតផល ឬ​ក្រុមហ៊ុន​នានា គាត់​ប្រាកដជា​ផ្តល់​ឱកាស​សំរាប់​នាង​ខ្ញុំ​ជា BA មួយ​ចំនួន​ល្មម ទៅ​តាម​សមត្ថភាព​និង​កិត្តិយស​នាង​ខ្ញុំ​ខិតខំ​ប្រឹង​រក្សា​ថែ ហើយ​មិន​សម​ថា​ម៉ែ​ពេ​នាង​ខ្ញុំ​បាន​ស្លាប់​ក្នុង​ពេល​នេះ​ទេ​។​ឥឡូវ​ហួសពេល​អស់ហើយ គេ​បាន​បំផ្លាញ ចិញ្ច្រាំ​ទីផ្សារ​សិល្បៈ​របស់​នាង​ខ្ញុំ​អោយ​ខ្ទិច​ដូច​ខ្ទឹម​រក​ទីបំផុត​គ្មាន​។

អ្នក​នាង សឿ សុធា​រ៉ា បន្ថែម​ថា ថ្ងៃស្អែក​ជា​ថ្ងៃ​បុណ្យ​គំរប់ ១០០ ថ្ងៃ​ម្តាយ​នាង​ខ្ញុំ បើ​បងប្អូន​មាន​ចិត្តជា​សទ្ធា​មេត្តា​រំលែក​ក្តី​ស្រលាញ់ អាណិត​សំរាប់​នាង​ខ្ញុំ​បាន​ធ្វើបុណ្យ​អោយ​ម្តាយ​នាង​ខ្ញុំ​បាន​បំបួស​ក្នុង​គ្រានេះ​ផង​😥🙏😥 ហើយ​ទឹកចិត្ត​របស់​បងប្អូន​នាង​ខ្ញុំ​សូម​ជូនពរ​អោយ​បងប្អូន​ជាទី​គោរព ស្រលាញ់​ទាំងអស់​គ្នា​កុំបី​ជួប​រឿង​អ​កុ​លស​ដូច​នាង​ខ្ញុំ​បែប​នេះ​អី ។

អតីត​តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ អ្នក​នាង សឿ សុធា​រ៉ា ដែល​ជាតា​រាស​ម្តេ​ង​ជើង​ចាស់ ពោរពេញ​ដោយ​សមត្ថភាព និង ទេព​កោសល្យ​។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​ស្រី​រូប​នេះ​បាន​ជួប​រឿង​មិន​សមប្រកប​ជា​ច្រើន ទាក់ទង​ជីវិត​គ្រួសារ​បែកបាក់ ជំនួញ​រកស៊ី​ទិញ​លក់ដូរ​ផ្ទះ​បង់​រំ​លោះ​ក៏​ត្រូវ​ខាតបង់ និង​ជា​ពិសេស គឺ​តុងទីន ត្រូវ​បង់​សង​ជំនួស​កូន​ៗ​រហូត​ជិត​១០​ម៉ឺន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ធ្លាក់​ដល់​បាត ងងឹត​សូន្យឈឹង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ