ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកទឹកកកពន្លះបង្គោលភ្លើង រួចក្រឡា.ប់ធ្លា.ក់ចូលប្រឡាយ​

2 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​សង្ស័យស្រវឹងស្រា​បើក​រថយន្ត​កូរ៉េដឹកទឹកកក បុកបង្គោលភ្លើង២ដើម


ខេត្តសៀមរាប ៖ បុរស​ម្នាក់​សង្ស័យស្រវឹងស្រា​បើក​រថយន្ត​កូរ៉េដឹកទឹកកក បុកបង្គោលភ្លើង២ដើម ប៉ុន្តែបាក់មួយដើម​រាបដល់ដី រួច​ក្រឡាប់ធ្លាក់ចូលប្រឡាយ បាស់ជើង​ឡើងលើ​ធ្លាយទឹកកក ចូលទឹកអស់ ​តែមិនបណ្តាល​​ឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិត​មនុស្សណាម្នាក់នោះទេ ។

ហេតុការណ៍គ្រោះថ្នាក់​បង្កឡើងដោយខ្លួនឯងនេះ​បានកើតឡើង​​កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុច​ខាងជើងផ្លូវបំបែកជាបួនតាឆេង ផុន ចម្ងាយ​៨០ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាមប្រភពពីអ្នកនាំពាក្យនៃស្នងការដ្ឋាន​នគរបាលខេត្ត សៀមរាប បានប្រាប់ឱ្យដឹង​តាម​ប្រព័ន្ធតេ លេក្រាម ​កាលពីរសៀលថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ នេះថា រថយន្តមួយគ្រឿងខាងលើ​​ម៉ាក Hyundai ពណ៌ ខៀវ ពាក់​ផ្លាក​លេខ ភ្នំពេញ 3C-6272 អ្នក​បើកប​រឈ្មោះ ណា គីម ភេទ​ប្រុស អាយុ ២៣ឆ្នាំ នៅ​ភូមិ ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

តាមប្រភពដដែលបានបន្ត​ថា ករណីគ្រោះថ្នាក់ចរា​ចរណ៍ រថយន្ត​កូរ៉េដឹកទឹកកកមួយក្រឿងខាងលើ​បើកបរក្នុងល្បឿនលឿន​ក្នុងទិសដៅពីជើងទៅត្បូង លុះ​មកដល់ត្រង់ចំណុចកើតហេតុ ក៏បុក​បង្គោលភ្លើង​២​ដើម តែបាក់​១​ដើម រាបដល់ដី រួចរថយន្តបង្ក​​ក្រឡាប់ធ្លាក់ចូលប្រឡាយ បះជើង​ឡើងលើ​ ធ្លាយទឹកកក ចូលទឹកអស់ ​តែមិនបណ្តាល​​ឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិត​មនុស្សណាម្នាក់នោះទេ ​តែ​បណ្ដាលឱ្យរថយន្តរងការ​ខូចខាតមធ្យម និងបាក់បង្គោលភ្លើងអស់១ដើម​។​

​តាមប្រភពដដែល​បានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញបាន​ចុះវាស់វែង រួចយកវត្ថុតាងទៅស្នាក់ការទី២ នៃ​កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក​ខាងលិច​មាត់ស្ទឹងសៀមរាប ។ បច្ចុប្បន្ន អ្នកបើក​បររថយន្ត​ដឹកទឹកកក បានព្រមព្រៀង​សុខចិត្តទទួល​ខុសត្រូវ សងសំណង ចំពោះ​បង្គោលភ្លើង​ដែលបុកបាក់របស់រដ្ឋ រួចរាល់​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ