ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី គិត​ខ្លី​ក្បែរ​ចេតិយ​ក្នុង​បរិវេណ​វត្ត

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់ បាន​គិត​ខ្លី ដោយ​ប្រើ​កាំបិត​ចាក់​ទម្លុះ​លើ​ដើមទ្រូង ចំនួន​១២​កន្លែង បណ្តាល​អោយ​បាត់បង់​ជីវិត​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់ បាន​គិត​ខ្លី ដោយ​ប្រើ​កាំបិត​ចាក់​ទម្លុះ​លើ​ដើមទ្រូង ចំនួន​១២​កន្លែង បណ្តាល​អោយ​បាត់បង់​ជីវិត​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ នៅ​ក្បែរ​ចេតិយ​កំពុង​សាងសង់ ក្នុង​បរិវេណ​វត្ត​ផ្នែក​ខាងជើង ស្ថិត​តាម​បណ្តោយ​ផ្លូវ សុធារស ភូមិ​០២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ អ៊ុយ សុ​ផា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ពុំ​បាន​ស្គាល់​កន្លែង​ស្នាក់​នៅ​នេះ​ទេ​។ ជន​រង​គ្រោះ បាន​បន្សល់​នូវ​សំបក​កេស​ទឹក​សុទ្ធ​ម៉ាក​គូលែន​១, នៅ​ក្នុង​កេស​មាន​ផ្លែ​ឈើ ៣​ផ្លែ​, កាត​សំគាល់​ខ្លួន ក្បែរ​នឹង​បង់​អង្គុយ នៅ​បរិវេណ​វត្ត​ផ្នែក​ខាងត្បូង ។

បើ​តាម​ការ​បញ្ជាក់​ពី​សាក្សី នៅ​ក្នុង​វត្ត បានអោយ​ដឹង​ថា មុន​កើតហេតុ​គេ​បានឃើញ ជន​រង​គ្រោះ​នៅ​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ ជន​រង​គ្រោះ បាន​ដើរមក​ដល់​មុខ​កុដិ​លេខ​៤១ រួច​បាន​សួរ​រក​ព្រះសង្ឃ ប្រចាំ​កុដិ​នៅទេ ប៉ុន្តែ​សាក្សី​បាន​ប្រាប់​ថា ព្រះសង្ឃ​មិន​នៅ​នោះ​ទេ​។ ខណៈនោះ​ដែរ ជន​រង​គ្រោះ​ប្រាប់​ថា គាត់​ចង់​សុំ​ស្នាក់​នៅ​ក្នុង​វត្ត​ជាមួយ​លោក ព្រោះ​គាត់​មាន​វិបត្ដិ​គ្រួសារ និង​មិន​មានការ​ងារ​ធ្វើ​ទេ​។ ក្រោយ​និយាយ​រួច ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពី​មុខ​កុដិ​បាត់ រួច​សាក្សី ក៏​បាន​ចូល​ទៅ​ក្នុង​កុដិ​វិញ​។ រហូត​មក​ដល់ វេលា​ម៉ោង​០៨ ទើប​សាក្សី ដឹង​ដំណឹង​ថា មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​បរិវេណ​វត្ត ក្បែរ​ចេតិយ​កំពុង​សាងសង់​ថ្មី នៅ​ផ្នែក​ខាងជើង ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស​.​ព​ជន​រង​គ្រោះ ពាក់​ឯកសណ្ឋាន​សន្តិសុខ អាវដៃវែង ពណ៌​ខ្មៅ មាន​ប្រឡាក់​ឈាម​, ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ​ប្រឡាក់​ឈាម នៅ​ក្នុង​ហោប៉ៅ​ខោ​មានកូន​កាបូប​១ មាន​លុយ​១០.៥០០​រៀល រូបថត​៤x៦​មួយ​សន្លឹក​, ពាក់​ស្បែកជើង​ប៊ូ​ប្រឡាក់​តំណក់ឈាម ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​កេស​ល្យ​វិច័យ បាន​ត្រួតពិនិត្យ​សព​យ៉ាង​ជាក់លាក់ បានឃើញ​មានកូន​កាំបិត​ចំនួន​០១ ក្បែរ​សព និង​មាន​ស្លាកស្នាម នៅ​លើ​ដើមទ្រូង​ជន​រង​គ្រោះ ចំនួន​១២​កន្លែង ទើប​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ គឺ​បណ្តាល​មក​ពី​ខ្សោះ​ឈាម ដោយ​ជន​រង​គ្រោះ​បាន​យក​កាំបិត​ចាក់​ដើមទ្រូង​ខាងឆ្វេង​ខ្លួនឯង ៕
ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ