ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្វាយកែវ​រមៀត​រាប់​សិប​ហិ​កតា​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដំណាំ​ស្វាយកែវ​រមៀត​ដែល​មាន​លាយឡំ​ដំណាំ​ផ្សេង​ៗ​ទៀត​ខ្លះ​ៗ​ផង​របស់​អ្នក​ភូមិ ត្រូវ​អគ្គិភ័យ​ឆេះ​រោល​ខ្លោច​ខូចខាត​អស់​ស្ទើរ​ពាក់កណ្ដាល​នៃ​ផ្ទៃដី​សរុប​ទំហំ​៨០​ហិ​កតា នៅ​ចំណុច​ស្រែ​ព្រីង ស្ថិត​ក្នុងភូមិ​ធ្ង័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ…

ខេត្តបាត់ដំបង ៖ ដំណាំ​ស្វាយកែវ​រមៀត​ដែល​មាន​លាយឡំ​ដំណាំ​ផ្សេង​ៗ​ទៀត​ខ្លះ​ៗ​ផង​របស់​អ្នក​ភូមិ ត្រូវ​អគ្គិភ័យ​ឆេះ​រោល​ខ្លោច​ខូចខាត​អស់​ស្ទើរ​ពាក់កណ្ដាល​នៃ​ផ្ទៃដី​សរុប​ទំហំ​៨០​ហិ​កតា នៅ​ចំណុច​ស្រែ​ព្រីង ស្ថិត​ក្នុងភូមិ​ធ្ង័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ​នៅឡើយ​ទេ ។

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា ដំណាំ​ស្វាយកែវ​រមៀត រួម​ជាមួយ​ដំណាំ​ផ្សេង​ៗ​ខ្លះ​ផង ប្រមាណ​៤០% នៅ​លើ​ផ្ទៃដី​សរុប​ចំនួន​៨០​ហិច​តា ត្រូវ​អគ្គិភ័យ​ឆេះ​រោល​ខ្លោច​ខូចខាត​អស់​គ្មាន​សល់ ។ ប្រភព​ដដែល​បាន​ប្រាប់​ថា ម្ចាស់​ចម្ការ​ស្វាយ​ដ៏​ធំ​សម្បើម​នេះ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ឡុ​ង សយ​សុធី ភេទ​ប្រុស ។ ម្ចាស់​ចម្ការ​នេះ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ក្នុង​ចម្ការ​គាត់​នៅឡើយ​ទេ ។ ព្រោះ​ទាំង​ម្ចាស់​ចម្ការ ទាំង​សមត្ថកិច្ច​កំពុង​ប្រឹងប្រែង​ពន្លត់ភ្លើង ។

គិត​ត្រឹម​ម៉ោង​៩​ព្រឹ​ថ្ងៃ​ទី​៩ មេ​សា ក៏​គេ​ពុំ​ទាន់​ស្រាវជ្រាវ​រក​ឃើញ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយ​ដែរ​។ អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ​យើង​នៅ​មិន​ទាន់​ដឹង​ឲ្យ​ច្បាស់លាស់​អំពី​ទំហំ​នៃ​ការ​ខូចខាត និង​ពី​មូលហេតុ​នៃ​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅ​ឡើយ​​ទេ ព្រោះ​រង់ចាំ​ជួប​សួរនាំ​ម្ចាស់​ចម្ការ​ផ្ទាល់​សិន ។ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ យើង​កំពុង​រង់ចាំ​ជួប​ម្ចាស់​ចម្ការ ដើម្បី​សួរនាំ និង​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ជាក់ស្ដែង ។

ជុំវិញ​អគ្គិភ័យ​ឆេះ​ដាំំ​ណាំ​ស្វាយកែវ​រមៀត​រាប់​សិប​ហិច​តា​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នោះ​ទំនង​បាន​ចាប់ផ្ដើម​ពី​ខាង​ព្រំ​ដីចម្ការ ហើយ​ក៏​ឆេះ​រាលដាល​ចូល​ក្នុង​ចម្ការ​ស្វាយ​ដ៏​ធំ​នេះ​តែ​ម្ដង តែ​គេ​ពុំ​អាច​ស្មាន​ដឹង​ពី​មូលហេតុ​ដំបូង​ទេ ។ នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​បឋម ដែល​មនុស្ស​មួយ​ចំនួន​បានឃើញ និង​ជួយ​អន្តរាគមន៍​ពន្លត់ ។

ប្រភព​បាន​បញ្ជាក់​ថា អគ្គិភ័យ​នោះ​បាន​ឆាបឆេះ​រាលដាល​កាន់តែ​ខ្លាំង រហូត​សមត្ថកិច្ច​បញ្ជូន​រថយន្ត​ទឹក​មក​ជួយ​ពន្លត់ ទើប​ទប់ស្កាត់​បាន ។ បើ​តាម​មន្ត្រី​រដ្ឋបាល​ឃុំ​ចែង​មាន​ជ័យ​បាន​ប្រាប់​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​បាណ​ន់​មួយ​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​រតន​មណ្ឌល​មួយ​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ដែល​គេ​មិន​ទាន់​ដឹង​ប្រភព​នេះ ។

មន្ត្រី​រដ្ឋបាល​ដដែល​បាន​បញ្ជាក់​ថា តុល្យការ​នៃ​ការ​ខូចខាត​បឋម ដែល​ពិនិត្យ​ឃើញជាក់ស្ដែង អគ្គិភ័យ​បាន​បំផ្លាញ​ដំណាំ​ស្វាយ និង​ដំណាំ​ដទៃ​ៗ​ទៀត​អស់​ប្រហែល​៤០% នៃ​ផ្ទៃដី​សរុប​ចំនួន​៨០​ហិ​កតា​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​លោក សំ វី​រៈ អធិការ​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក កំពុង​រៀបចំ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ដីចម្កា​រហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ