ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស៊ី​ម៉ាក់​ចុះ​ដោះ​មីនតោន​ចំនួន​០៣​គ្រាប់​ដែល​​ដាក់​ត្រួត​លើ​គ្នា​ក្នុង​រណ្ដៅ

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ កម្លាំង​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​»​បាន​ចុះ​ទៅ​ដោះ​យក​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​(​មីនតោន​)​ចំនួន​០៣​គ្រាប់​ដែល​គេ​កប់​ត្រូ​ត​លើ​គ្នា​ក្នុង​រណ្ដៅ​តែ​មួយ​នៅ​ក្នុង​ដីចម្ការ​របស់​ពលរដ្ឋ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​០៨ មេ​សា នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ក្រោយ​ពី​ម្ចាស់​ចម្ការ​បាន​ប្រទះ​ឃើញ ហើយ​រាយការណ៍​ជូន​អាជ្ញាធរ…

​ខេត្តបាត់ដំបង ៖ កម្លាំង​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​»​បាន​ចុះ​ទៅ​ដោះ​យក​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​(​មីនតោន​)​ចំនួន​០៣​គ្រាប់​ដែល​គេ​កប់​ត្រូ​ត​លើ​គ្នា​ក្នុង​រណ្ដៅ​តែ​មួយ​នៅ​ក្នុង​ដីចម្ការ​របស់​ពលរដ្ឋ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​០៨ មេ​សា នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ក្រោយ​ពី​ម្ចាស់​ចម្ការ​បាន​ប្រទះ​ឃើញ ហើយ​រាយការណ៍​ជូន​អាជ្ញាធរ ។

ប្រភព​ពី​មន្ត្រី​ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីនតោន​ទាំង​០៣​គ្រាប់​នោះ ត្រូវ​គេ​ដាក់​ត្រូ​ត​លើ​គ្នា​កប់​ក្នុង​រណ្ដៅ​តែ​មួយ ស្ថិត​ក្នុង​ដីចម្ការ​កសិករ​ម្នាក់ ដែល​គាត់​ធ្លាប់​ភ្ជួរ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ ។ ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពេល​គាត់​ភ្ជួរ​រួចរាល់ ដែល​ត្រៀម​រង់ចាំ​ធ្លាក់​ភ្លៀង​ដើម្បី​ចូល​ដាំ​ដុះ ក៏​ស្រាប់តែ​គាត់​ប្រទះ​ឃើញ​គ្រាប់​មីន​ដែល​ហើប​ចេញពី​ក្នុង​ដីចម្ការ ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល ហើយ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​តែ​ម្ដង ។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា តាម​ពិត​ម្ចាស់​ចម្ការ​ធ្លាប់​ប្រើ​ត្រាក់ទ័រ​ភ្ជួរ​រាល់​ឆ្នាំ ដើម្បី​ដាំដំឡូង​មី ឬ​ដាំពោត តែ​មិន​ពុំដែល​ប្រទះ​គ្រាប់​មីន ឬ​គ្រាប់​អ្វី​ផ្សេង​ទេ លុះ​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​នៅ​ចំ​កណ្ដាល​ដីចម្ការ​តែ​ម្ដង ។ ក្រោយ​ពី​ប្រទះ​ឃើញ​កាក​សំណល់​សង្គ្រាម ភ័យ​ស្ទើរ​លស់​ព្រលឹង ម្ចាស់​ចម្ការ​ក៏​បាន​ទាក់ទង​ទៅ​សុំ​អន្តរា​គម​ន៏​ពី​អាជ្ញាធរ និង​កម្លាំង​ស៊ី​ម៉ាក់​ភ្លាម​ៗ​តែ​ម្ដង ។

យោង​តាម​ប្រភព​«​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ស៊ី​ម៉ាក់​»​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ មេ​សា បាន​ឲ្យ​ដឹង​ថា គ្រាប់​មីនតោន​ចំនួន​០៣​គ្រាប់​នោះ ជា​កាក​សំណល់សង្គ្រាម ហើយ​ត្រូវ​គេ​កប់​ត្រូ​ត​លើ​គ្នា​ក្នុង​រណ្ដៅ​ដី​តែ​មួយ ។ ស្ថានភាព​គ្រាប់​មីន​ទាំង​០៣​គ្រាប់​នេះ​នៅ​មានគុណ​ភាព​ខ្ពស់ និង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​សំណាងល្អ​ណាស់ ដែល​ម្ចាស់​ចម្ការ​មិន​បើក​ត្រាក់ទ័រ​កិន​ចំ​កន្លែង​មាន​មីនតោន​នោះ បើ​មិន​ដូច្នេះ​ទេ ប្រាកដជា​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ហើយ​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ០៣ មេ​សា កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ មន្ត្រី​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​» បាន​ចុះ​ទៅ​ដោះ​យក​គ្រាប់​មីន​ប្រឆាំង​រថក្រោះ (​មីនតោន​) នេះ​ចំនួន​០៤​គ្រាប់ ដែល​គេ​ប្រទះ​ឃើញ​កប់​ក្នុង​រណ្ដៅ​ពីរ​ក្បែរ​គ្នា នៅ​ក្នុង​ដីចម្ការ​ពលរដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។

កាក​សំណល់​សង្គ្រាម​ដ៏​គ្រោះថ្នាក់​នេះ ត្រូវ​បាន​កម្មករ​ដាំដំឡូង​មី​ប្រទះ​ឃើញ​ប៉ើង​ផុស​ចេញពី​ក្នុង​ដីចម្ការ នៅ​ពេល​គាត់​ដើរ​ដាំដំឡូង ។ គ្រាប់​មីនតោន​នោះ មាន​ចំនួន​០៤​គ្រាប់ តែ​ត្រូវ​គេ​កប់​ត្រូ​ត​លើ​គ្នា​ក្នុង​មួយ​រណ្ដៅ​ចំនួន​០២​គ្រាប់​។ ម្ចាស់​ចម្ការ​បាន​ប្រើប្រាស​ត្រាក់ទ័រ​ភ្ជួ​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​ប្រទះ​ឡើយ​។ នៅ​ឆ្នាំ​នេះ​ក៏​ប្រើ​ត្រាក់ទ័រ​ភ្ជួរ​ទៀត ហើយ​ក៏​មិន​ប្រទះ​ឃើញ​គ្រាប់​មីន​ដែរ លុះ​ពេល​ដាក់​កម្មករ​ចុះ​ដាំដំឡូង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ទាំងនេះ​រដូករណែល ដែល​ត្រាក់ទ័រ​ភ្ជួរ​ប៉ើង​ចេញពី​ក្នុង​ដី ។

បើ​តាម​មន្ត្រី​ស៊ី​ម៉ាក់​ថា គ្រាប់​មីនតោន​ទាំង​០៤​គ្រាប់​នោះ ត្រូវ​គេ​កប់​ត្រូ​ត​លើ​គ្នា​ចំនួន​០២​គ្រាប់ ក្នុង​រណ្តៅ​០២​ផ្សេង​គ្នា ។ គ្រាប់​មីន​នេះ​បាន​ហើប​ចេញពី​ដី ដោយសារ​ត្រាក់ទ័រ​ភ្ជួរ​ប៉ះ​ចំ​ផាល តែ​បើសិន​ជា​កង់​ត្រាក់​កិន​ចំ​ពីលើ​អាច​ផ្ទុះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ហើយ​។

ទោះ​យ៉ាងណា បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង នៃ​ការ​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ដ៏​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ដូច​ខាងលើ​នេះ គឺ​ប្រជា​កសិករ​កំពុង​នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ពី​កាក​សំណល់​សង្គ្រាម​ដែល​សេសសល់​នៅ​ក្នុង​ដី​ទាំងនេះ​។ ជា​ពិសេស អ្នកបើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​តែ​ម្ដង ។ ដូច្នេះ មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ ចំពោះ​ទីតាំង​ទាំងឡាយ​ណា ដែល​សង្ស័យ​ថា អាច​មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​សេសសល់​កប់​នៅ​ក្នុង​ដី ហើយ​ត្រូវ​ចៀសវាង ឬ​រាយការណ៍​ជូន​អាជ្ញាធរ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​មន្ត្រី​កំចាត់​មីន ឲ្យ​ជួយ​ពិនិត្យ​ឬ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ