ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់ជិះម៉ូតូទៅធ្វើការ ស្រាប់តែ​ជួបគ្រោះអកុ​សលយ៉ាងរន្ធ.ត់​នៅក្បែរស្ថានីយបូមទឹកកប់ស្រូវ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកជែងហើយបុក និងកិន បណ្តាល​ឱ្យ​ស្លា.ប់

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកជែងហើយបុក និងកិន បណ្តាល​ឱ្យ​ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះ​ជិះម៉ូតូ១គ្រឿងទៅធ្វើការហើយបើកឆ្លងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៤០នាទីព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុច​មុខ​ស្ថានីយប្រេង​តូតាល់ (ខាងកើតស្ថាននីបូមទឹកកប់ស្រូវ) តាមមហាវីថីឈ្នះឈ្នះ ក្នុងភូមិ​ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ ស្រី រ៉ាន់ អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ​វែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ជិះម៉ូតូ​មួយគ្រឿង​​ម៉ាកគុប​ជ្រុង ពាក់ស្លាកលេខ កណ្ដាល​១C-៦៣៤៨ ។ ចំណែក​រថយន្តបង្កម៉ាក ISUZU ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង ៣A-៤៤៦១ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​នារីរងគ្រោះ​បានជិះម៉ូតូ​១គ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវបេតុង អតីតឡុងឈិន ក្នុងទិសដៅ​ពីជើង​ទៅត្បូង ​លុះ​ពេល​មកដល់​កន្លែងកើតហេតុ ក៏បានបើកបត់​ឆ្វេងឆ្លងមហាវីថីឈ្នះឈ្នះ មានរថយន្ត១គ្រឿងបានឈប់បើកផ្លូវឱ្យឆ្លង តែ រថយន្ត១គ្រឿងទៀត ក៏បានបើកជ្រែងពីកើតទៅលិច មក​បុក និង​កិន​ម៉ូតូជនរងគ្រោះជាប់ក្រោមរថយន្ត និងកិនជនរងគ្រោះ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរ​បានអែបខាងរួចគេចខ្លួនបាត់។​

​តាមប្រភព​ព័ត៌មានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែជិះម៉ូតូទៅធ្វើការនៅផ្សារបឹងកេងកង តែថ្ងៃនេះបានជួបនូវគ្រោះអកុសល់ ខណៈ​ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបើកបុក និងកិនស្លាប់តែម្ដង។

​ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបាននគរបាលចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយា​ល័យ​ចរាចរណ៍ផ្លូវគោក ដើម្បី ចាត់ការតាមនីតិវិធី ​។ ចំណែក​សពនារីរងគ្រោះត្រូវបានក្រុមគ្រួសារ​ដឹកយកទៅធ្វើបុណ្យ​តាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ