ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធផ្ទុះជម្លោះបែកផ្សែងផ្អើលអ្នកភូមិមក​ជួយ ព្រោះតែ​រឿងតាម​ហៅ និងដៀមដាមដល់កន្លែងផឹកស៊ី

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រពន្ធហៅប្ដីឱ្យមកផ្ទះ មិនព្រមមក ក៏​ទៅជេរដៀមដាមដល់កន្លែងផឹកស៊ី ធ្វើ​ឱ្យ​

រាជធានីភ្នំពេញ ៖ ប្រពន្ធហៅប្ដីឱ្យមកផ្ទះ មិនព្រមមក ក៏​ទៅជេរដៀមដាមដល់កន្លែងផឹកស៊ី ធ្វើ​ឱ្យ​ប្ដីទប់អារម្មណ៍មិនបាន ក៏​យកដំបងវាយ បណ្ដាលឱ្យស្ត្រីជា​ប្រពន្ធ​រង​របួសរយះដៃនិងពកក្បាល បង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង១០និង២០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ។

តាម​ប្រភពព័ត៌មានបញ្ជាក់ពីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់​គាត់​បានទៅជួបជុំផឹកស៊ីរាំលេងសប្បាយ និងលេងប៉ាតម្សៅជាមួយអ្នកជិតខាង ។ បន្ទាប់មក​គាត់​បានហៅប្ដីឱ្យមកផ្ទះ តែប្ដីមិនព្រមទៅ ទើបគាត់​ដើរទៅជេរដល់កន្លែងវង់ផឹកស៊ីដៀមដាមជេរទាំងអ្នកផ្សេងទៀតនៅក្នុងចំណោមនោះ ក៏ត្រូវបានបុរសម្នាក់បានវាយគាត់​ រួចបុរសរូបនោះ​ភ័យខ្លួនក៏រត់គេចបាត់ ស្រាប់តែប្ដីទ្រាំមិនបាន ក៏ទះគាត់​ជាប្រពន្ធ​១ដៃបន្ថែមទៀត ធ្វើឱ្យ​គាត់​ខឹងស្រវាវាយគ្នាទៅវិញទៅមកផ្អើលអ្នកជិតខាងនាំគ្នាជួយឃាត់បំបែកអ្នកទាំងពីរឱ្យចូលផ្ទះ តែប្ដីខឹងប្រពន្ធជេរមិនព្រមឈប់ ក៏​បានយកដំបងវាយទៅប្រពន្ធម្ដងទៀត បណ្ដាលឱ្យរបួសដៃនិងក្បាលចេញឈាម ។

ក្នុងហេតុការណ៍ខាងលើនេះដែរ ប្រជាពលរដ្ឋខ្លាចប្ដីវាយ​ស្ត្រីជា​ប្រពន្ធ​ស្លាប់ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ និង​ឃាត់ខ្លួន​ប្តីប្រពន្ធ​ទាំងពីរយកទៅសួរនាំតែម្ដង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំរួច ជនរងគ្រោះមិនប្ដឹងផ្ដល់ជនបង្កជាប្ដីសមត្ថកិច្ចបានធ្វើលិខិតបដិសេធពាក្យបណ្ដឹង រួចហើយឱ្យអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ