ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្ដាយចុះរាវលៀស​ភ្លេចខ្លួនមួយភ្លែត​ ស្រាប់​តែបា.ត់កូន ស្រែកផ្អើលអ្នកភូមិឱ្យជួយរក​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្ដាយទំនេរពីការងារបណ្ដើរគ្នាទៅចុះរាវលៀសភ្លេចខ្លួន ស្រាប់តែ​កូនលង់ទឹក

រាជធានីភ្នំពេញ ៖ ឪពុកម្ដាយទំនេរពីការងារបណ្ដើរគ្នាទៅចុះរាវលៀសភ្លេចខ្លួន ស្រាប់តែ​កូនលង់ទឹករណ្ដៅស្រះបាត់រកមិនឃើញបង្កឱ្យមានការភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង៤និង៤៥នាទីរសៀក​ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២៤ នៅចំណុចទឹកស្រះមួយកន្លែង ក្នុង​ភូមិព្រៃសំរោង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

​ក្មេង​រងគ្រោះឈ្មោះ ង៉ាន់ សុខម៉េងលាង ហៅក្រៅង៉ោល ភេទប្រុស អាយុ៥ឆ្នាំ ​មាន​ម្ដាយឈ្មោះ ខ្លឹង វណ្ណា អាយុ៤០ឆ្នាំ មុខរបរធ្វើការរោងចក្រ និង​ឪពុកឈ្មោះ​វ៉ាន់ ច័ន្ទពេជ្រ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រចក្រ ។ បច្ចុប្បន្នគ្រួសារនេះ​រស់នៅក្នុង​ភូមិ​ត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីឪពុកម្ដាយក្មេងរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទំនេរពីការងាររោងចក្រ ឆ្លៀតពេលនាំគ្នាមករាវលៀសយកមកធ្វើម្ហូប ខណៈកំពុងតែចុះរាវក្នុងទឹករណ្ដៅស្រះខាងលើ ដោយឱ្យកូននៅខាងលើគោក ស្រាប់តែភ្លេចខ្លួនមួយភ្លែត កូនបានចុះលេងទឹកស្រះ បណ្ដាលឱ្យលង់លិចបាត់ស្រមោល ។

តាមប្រភពដដែលបានបន្ត​ថា ទោះបីខំប្រឹងមុជរាវរកកូនយ៉ាងណា​ក៏​មិនឃើញ និង​ស្រែកប្រាប់ឱ្យគេឯងជួយ បង្កការភ្ញាក់​ផ្អើលដល់​អ្នកភូមិពីរមួយទៅមួយនាំគ្នាមកចុះរុករកអស់ជាច្រើនម៉ោងនៅតែរកមិនឃើញ ទើបទាក់ទងប្ដឹងទៅអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានទាក់ទងបន្តទៅផ្នែកជំនាញ៩១១ ដើម្បីឱ្យមកជួយអន្តរាគមន៍បន្ត ចំណែកឪពុកម្ដាយយំសោកស្រែកហៅកូនឱ្យត្រឡប់មកវិញស្ទើរតែសន្លប់ម្ដងៗទៅហើយ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីខាងផ្នែកជំនាញ៩១១ចុះធ្វើការស្រាវជ្រាវមុជរុករកអស់ជាច្រើនម៉ោង នៅតែរកសពក្មេងរងគ្រោះមិនឃើញដដែល ណាមួយទឹករណ្ដៅខាងលើជ្រៅផង ពិបាកក្នុងការរក ដោយសារទីតាំងងងឹតក៏ដកកម្លាំងត្រឡប់ទៅគោលដៅវិញ រង់ចាំព្រឹក​ថ្ងៃទី​​៨ មេសា នឹង​ធ្វើការ​មុជរាវរកបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ