ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវជាតិ​៧៦បន្ទាប់ពីស្ថាបនារួចរាល់ ហើយ​រំពឹង​ថា​នឹង​ទទួលបាន​​​​អ្នក​​ទេស​ចរណ៍ច្រើន

3 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ​កាលពីថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

ខេត្ត​មណ្ឌលគិរី​ ៖ ​កាលពីថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​ផ្លូវ​ត​ភ្ជាប់ កំណាត់​ផ្លូវជាតិ​លេខ​៧៦ ដែល​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ បន្ទាប់​ពី​កំណាត់​ផ្លូវ​ប្រវែង​១៦៦​ម៉ែត្រ​បាន​បាក់​ស្រុត​ ដោយសារ​ការ​រអិល​បាក់​ដី នៅ​ត្រង់​ចំណុច​អូរ​ងើយ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី (​ចន្លោះ PK94+080 – PK94+150) កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។

បច្ចុប្បន្ន​នេះ ការ​ស្ថាបនា​ផ្លូវ​ថ្មី​ត​ភ្ជាប់​ឡើង​វិញ​ប្រវែង៤២៥​ម៉ែត្រ​(PK93+900-PK94+325) ការងារ​ស្ថាបនា​ប្រឡាយ Rip-Rap និង​លូ​កាត់​ទទឹង​ផ្លូវ សម្រេច​រួចរាល់​១០០% ដោយ​បាន​បើក​ឱ្យធ្វើ​ចរា​ចរណ៍​ជា​ធម្មតា ហើយ​រំពឹង​ថា​នឹង​ទទួល​បានការ​ធ្វើ​ដំណើរ​ច្រើន​ពី​សំណាក់​អ្នក​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​ពេល​ខាង​មុខ​ ។

សូមរំលឹកថា ៖ ៖ បាក់​ស្រុត​ដី​ផ្លូវជាតិ​លេខ​៧៦ មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងគួរ​រំលឹក​បន្ត​ថាផ្អាកចរាចរណ៍​​បណ្តោះអាសន្ន​លើ​ផ្លូវជាតិ​លេខ​​​​​៧៦ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក្រោយ​ភ្លៀង​ខ្លាំង បា.ក់​ស្រុត​ផ្លូវ​​ ។ គួរ​រំលឹក​ទៀត​ថាគ្រឿងចក្រ​ប្រឹង​កាយ​ទាំង​យប់​ទាំង​ថ្ងៃ សម្រាប់​សង់​ផ្លូវ​វាង​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​

អត្ថបទសរសេរ ដោយ