ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរីទំនើប១គ្រឿងបុករះឡាន៣គ្រឿង និងម៉ូតូ១គ្រឿង ផ្អើលមុខវត្តស្ទឹងមានជ័យ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Land Cruiser ក្នុងស្ថានភាពស្រវឹង ក៏ជ្រុល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Land Cruiser ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុករះរថយន្ត៣គ្រឿងនិងម៉ូតូមួយគ្រឿងផ្ទុបនឹងបង្គោលភ្លើង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើល​​កាលពី​វេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នៅ​ចំណុច​ទល់មុខវត្តស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 6664 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុង​ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន​ក្នុង​ស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុកនឹងរថយន្ត​ដឹកទំនិញរបស់ក្រុមហ៊ុនពណ៌ទឹកក្រូច ពាក់ស្លាក​លេខ ភ្នំពេញ 2BT-9040 ធ្វើដំណើរទិសដៅស្របគ្នាពីក្រោយបណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយចំហៀងខាងឆ្វេង ហើយភ្លាមៗនោះរថយន្ត​បង្ក​ក៏បន្តទៅមុខនិងរថយន្តម៉ាក Mazda CX3 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6939 និងរថយន្តម៉ាក Corolla cross ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX 3997 ធ្វើឱ្យរថយន្តទាំង២គ្រឿងនោះរងការ​ខូចខាតផែ្នកខាងមុខចំហៀងខាងស្តាំបន្ថែមទៀត ។

តាមប្រភពដដែលបានបន្តទៀត បន្ទាប់ពីបុករះរថយន្តបីគ្រឿងហើយ រថយន្តបង្កម៉ាក Land Cruiser នោះមិនទាន់អស់ល្បឿន ក៍រេចង្កូតទៅខាងស្តាំដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនិងម៉ូតូធន់ធំម៉ាក FTR ក៏ដូចជាទូរក្លាស្សេ ប្រជាពលរដ្ឋផ្ទុបជាមួយនិងបង្គោលភ្លើងរងខូចខាត ហើយខ្ទេចស្រុញផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំទល់មុខលែងរួចតែម្ដង ។

ក្នុងករណីនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែអ្នកបើកបរបានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹង ក៏ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែ​ម្ដង ។

ក្រោយពេលកើតហេតុ ដោយសារតែមិនអាចដោះស្រាយគ្នាបាន មធ្យោបាយទាំងអស់រួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ