ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស បង្ហើបគោលដៅថ្មីសម្រាប់វិស័យបវរកញ្ញានៅក្នុងរយៈ៣ឆ្នាំខាងមុខ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ ហួស បានបង្ហើបគោលដៅថ្មីមួយទៀតនៅក្នុងវិស័យបវរកញ្ញា នៅក្នុងរយៈពេល៣ឆ្នាំ​ខាងមុខ ដែលនេះគឺជាដំណឹងល្អ និងជាអ្វីដែលអ្នកគាំទ្រកម្ពុជាចង់ឃើញ។

ការប្រកាសពីយុវតី ល្អ ហួស នាពេលនេះ គឺស្របគ្នាទៅនឹងអ្វីដែលនាងធ្លាប់លើកឡើង នាពេលកន្លងមកថា នាងនឹងចូលរួមប្រឡងកម្មវិធី Miss Grand នៅពេលនាងមានអាយុ១៨ឆ្នាំ ។

ល្អ ហួស បានបង្ហោះសារនៅលើបណ្ដាញសង្គមថា កំពុងតែដាក់គោលដៅថ្មីមួយទៀតសម្រាប់កម្ពុជានៅ3ឆ្នាំក្រោយ ។ ការបង្ហើបពីការចូលរួមការប្រឡងបវរកញ្ញានានាក្នុងពេលអនាគតរបស់ ល្អ ហួស នាពេលនេះ បានធ្វើឱ្យមហាជនជាច្រើនសម្ដែងការអបអរ និងគាំទ្រ ដោយសារយុវតីរូបនេះមានរូបសម្រស់ និងទេពកោសល្យគ្រប់គ្រាន់សសម្រាប់តំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ ។

យ៉ាងណា គេទស្សនិកជនបានដាក់ការរំពឹងទុកថា ល្អ ហួស នឹងចូលរួមកម្មវិធី Miss Grand ឬ Miss Universe ដោយកម្មវិធីទាំងពីរនេះជាកម្មវិធីប្រកួតបវរកញ្ញាដ៏ធំ និងមានការចាប់អារម្មណ៍ច្រើន ។
ជាការកត់សម្គាល់ កន្លងមក ក្រោយពេល ល្អ ហួស បានប្រកាសថា នាងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand នៅពេលនាងមានអាយុ១៨ឆ្នាំនោះ អ្នកគ្រប់គ្រងកម្មវិធីខាងលើប្រចាំកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍ពីការចូលរួមរបស់នាងផងដែរ ។

គួរបញ្ជាក់ថា ល្អ ហួស ត្រូវបានមហាជនជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ។ តាំងពីនាងមានវ័យ៦ឆ្នាំ នាងត្រូវបានក្រុមគ្រួសារបញ្ជូនឱ្យរៀនផ្នែករបាំបុរាណខ្មែរ ហើយពេលដែលដឹងថា នាងគឺជាក្មេងស្រីម្នាក់ដែលស្រឡាញ់ផ្នែកសិល្បៈ ក្រុមគ្រួសារក៏បានបញ្ជូននាងឱ្យ រៀនរាំ រៀនច្រៀង រៀនដើរម៉ូដ រៀនសម្តែង បន្ថែមជំនាញបន្ថែមទៀត។

ដោយមើលឃើញពីទេពកោសល្យ រូបសម្រស់ ការសិក្សាបានល្អ រួមទាំងមានការគាំទ្រផងនោះ ក្រុមគ្រួសាររបស់នាង ក៏បានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នានាក្នុងពេលអនាគត ៕

អត្ថបទសរសេរ ដោយ