ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីមនុស្សចាស់ ! កុមារកម្ពុជាមិនតិចឡើយដែលកំពុងរស់ជាមួយនឹងជំងឺមហារីក

6 ម៉ោង មុន

ក្រៅពី​មនុស្ស​ចាស់​ចំនួន​កុមារ​កម្ពុជា ដែល​បាន​កំពុង​តែ​រស់​ប្រឈម​មុខ​នឹង​ជំងឺមហារីក គឺ​មាន​មិន​តិច​ករណី​ឡើយ ដោយ​មហារីក​ភាគច្រើន​ត្រូវ​បាន​គេ​ដឹង​ថា មហារីក​គ្រាប់​ឈាម កោសិកា​ខួរក្បាល កូនកណ្ដុរ តម្រង់​នោម កោសិកាបន្ដពូជ សាច់ដុំ…

ក្រៅពី​មនុស្ស​ចាស់​ចំនួន​កុមារ​កម្ពុជា ដែល​បាន​កំពុង​តែ​រស់​ប្រឈម​មុខ​នឹង​ជំងឺមហារីក គឺ​មាន​មិន​តិច​ករណី​ឡើយ ដោយ​មហារីក​ភាគច្រើន​ត្រូវ​បាន​គេ​ដឹង​ថា មហារីក​គ្រាប់​ឈាម កោសិកា​ខួរក្បាល កូនកណ្ដុរ តម្រង់​នោម កោសិកាបន្ដពូជ សាច់ដុំ ឆ្អឹង និង​កោសិកា​ប្រសាទ ។

រូបតំណាងដោយ AI

មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ជា​គ្រឹះស្ថាន​សុខភាព​មួយ ដែល​កំពុង​តែ​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​នានា​ដោយ​រួម​ទាំង​មហារីក​បាន​កំពុង​តែ​ធ្វើ​យុទ្ធនាកា​មួយ​ស្វែងរក​ថវិកា​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​ជំងឺមហារីក​កុមារ ដែល​មាន​ជំងឺមហារីក​នៅ​ក្នុង​មន្ទីរពេទ្យ ។

មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​អះអាង​ថា យុទ្ធនាការ​នេះ បាន​កំពុង​តែ​បន្ត​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី ៣១ ខែតុលា​ខាង​មុខ ។

ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​មេគណ​ខេត្តសៀមរាប ក៏​បាន​មាន​ថេរ​ដិ​កា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ជួយ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ ។

មហារីក គឺជា​ជំងឺមិនឆ្លង ប៉ុន្តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ​ដូច​ជា ការ​ប្រែប្រួល​ហ្សែ​ន​( Genetic) បរិស្ថាន​រស់នៅ និង​ការ​បង្ក​រោគ ដោយ​មេរោគ​មួយ​ចំនួន ។ ជំងឺ​នេះ​អាច​ព្យាបាល​ជា​នៅ​ក្នុង ដំណាក់កាល​ដំបូង ប្រសិនបើ​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេលវេលា ។

កាលពី​ខែឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ ខាង​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បង្ហើប​ថា មន្ទីរពេទ្យ​បាន​កត់ត្រា​ថា មាន​ករណី​ជំងឺមហារីក​កុមារ​ប្រមាណ​ជា​១០០ នាក់ ដែល​បាន​មក​សម្រាក និង​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ