ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន៨០នាក់នឹងចេញទៅទទួលការបណ្តុះបណ្តាលនៅប្រទេស បារាំង

7 ម៉ោង មុន

គ្រូពេទ្យ​វ័យក្មេង​កម្ពុជា​ចំនួន​៨០​នាក់ បាន​កំពុង​តែ​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ចុងឆ្នាំ​នេះ ដើម្បី​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល និង​ប្តូរ​បទ​ពិសោធន៍​ជាមួយ​មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​បារាំង ។ ស្ថានទូត​បារាំង​នៅ​កម្ពុជា​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែតុលា​ថា…

គ្រូពេទ្យ​វ័យក្មេង​កម្ពុជា​ចំនួន​៨០​នាក់ បាន​កំពុង​តែ​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ចុងឆ្នាំ​នេះ ដើម្បី​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល និង​ប្តូរ​បទ​ពិសោធន៍​ជាមួយ​មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​បារាំង ។

ស្ថានទូត​បារាំង​នៅ​កម្ពុជា​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែតុលា​ថា កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ដែល​មាន​គោលបំណង​ពង្រឹងសមត្ថភាព​បុគ្គលិក​សុខាភិបាល​កម្ពុជា និង​បង្កើន​គុណភាព​សេវា​សុខាភិបាល​ជាតិ ។

ស្ថានទូត​បារាំង​បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​វ័យក្មេង​ទាំងអស់​នឹង​ទទួល​ការ​បណ្តុះបណ្តាល ដើម្បី​ទទួល​ជំនាញ សញ្ញាប័ត្រ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ជំនាញ (DFMS) និង​សញ្ញាប័ត្រ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ជំនាញ​ជាន់ខ្ពស់ (DFMSA)​នៅ​ក្នុង រយៈពេល​ពី​៦​ខែ​ទៅ​១​ឆ្នាំ​នៅ​ប្រទេស​បារាំង ។

ការ​វិនិយោគ​លើ​ការ​អប់រំ និង​បណ្តុះបណ្តាល​ក្រុម​គ្រូពេទ្យ​វ័យក្មេង ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជំហាន​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ខ្វះខាត​គ្រូពេទ្យ​មាន​ជំនាញ​ខ្ពស់​នៅ​តាម​តំបន់​ជនបទ និង​មន្ទីរពេទ្យ​សាធារណៈ​នៅ​កម្ពុជា ។

អ្នកជំនាញ​បាន​អះអាង​ថា នេះ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​កំពុង​វិនិយោគ​យ៉ាង​សកម្ម​លើ​ធនធានមនុស្ស ដើម្បី​បង្កើត​ប្រព័ន្ធ​សុខាភិបាល​រឹង​មាំ និង​មានគុណ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ