ប្រទេសកូរ៉េខាងជើង ៖ ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់ កាលពីថ្ងៃទី២២តុលា ដោយការបាញ់សាកនោះធ្វើឡើង ខណៈសល់ពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រជុំកំពូលAPEC នៅកូរ៉េខាងត្បូងដោយក៏មានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែរ។
ការបាញ់មីសីុលទាំងនោះកូរ៉េខាងជើងថា សុទ្ធតែជាមីស៊ីលលឿងជាងសំឡេង ចាត់ទុកអាអាវុធពិសេសក្នុងទិសដៅសាកល្បងសមត្ថភាពការពាររបស់ខ្លួន។ កងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា បានចាប់ឃើញមីស៊ីលច្រើនគ្រាប់ប្រហែលជាមីស៊ីលបាលីស្ទិករយៈខ្លីបាញ់ចេញពីតំបន់ជុងហ្វា ក្នុងខេត្តHWANGHAEខាងជើងនាវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២២តុលា។ កូរ៉េខាងជើងអះអាងថា មីស៊ីលលឿនជាងសំឡេង២គ្រាប់បាញ់ចេញពីភាគខាងត្បូងក្រុងព្យុងយ៉ាង ហើយធ្លាក់ចំគោលដៅនៅភាគឦសានប្រទេស។
អ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើងលោកប៉ាក់ជុងចុន ដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋKCNAអះអាងថា ប្រព័ន្ធគ្រឿងសព្វាវុធពិសេសនោះ ជាភស្ដុតាងដ៏ច្បាស់មួយនៃការកែលម្អជាប់ សមត្ថភាពបច្ចេកទេសស្វ័យការពាររបស់កូរ៉េខាងជើង។
មេដឹកនាំសំខាន់ៗរបស់ពិភពលោកក្នុងនោះមានលោកដូណាល់ត្រាំដែរ នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថាAPEC ពីថ្ងៃទី៣១តុលាដល់ថ្ងៃទី១វិច្ឆិកានៅក្រុងGYEONGJUកូរ៉េខាងត្បូង៕
ចែករំលែកព័តមាននេះ