ត្រឹម៦ថ្ងៃ! ពលករជិត១ម៉ឺននាក់មកស្រុកកំណើតក្នុងឱកាសចូលឆ្នាំ ខណៈថ្ងៃនេះសម្រុកមកច្រើនកកស្ទះលើទឹកដីថៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៦ថ្ងៃ ពលករចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត១ម៉ឺននាក់
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៦ថ្ងៃ ពលករចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត១ម៉ឺននាក់
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៦ថ្ងៃ ពលករចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត១ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងសម្រុកមកច្រើនមានការកកស្ទះក្នុងទឹកដីថៃនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤ គេសង្កេតឃើញពលករដែលធ្វើការនៅប្រទេសថៃបានសម្រុកចូលមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ រយៈពេល៦ថ្ងៃមានចំនួន៩,៧២៩នាក់ ស្រី៤,៤៤៩នាក់ និងកុមារ១៩៩នាក់ ។
លោកបានបញ្ជាក់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតពលករកម្ពុជាដែលសម្រុកចូលមកចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មានចំនួន១,៩៣៨នាក់ ស្រី៩១៤នាក់ និងកុមារ៥៣នាក់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានចំនួន១,៣៨៣នាក់ ស្រី៦១៩នាក់ និងកុមារ២៥នាក់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មានចំនួន១,២៥៤នាក់ ស្រី៥៨៦នាក់ កុមារ២៨នាក់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤មាន១,១៤៤នាក់ ស្រី៥០៩នាក់ និងកុមារ២៨នាក់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ មានចំនួន១,៧៥៣នាក់ ស្រី៨០៣នាក់និងកុមារ៣៦នាក់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ មានចំនួន២,២៥៧នាក់ស្រី១,០១៨នាក់និងកុមារ២៩នាក់។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ គេសង្កេតឃើញពលករបានសម្រុកមកច្រើនដែលកំពុងជាប់គាំក្នុងទឹកដីថៃខាងច្រកខ្លងលឹកអាជ្ញាធរមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងជួបសម្របសម្រួលភាគីថៃ ធ្វើយ៉ាងណាមិនឱ្យមានការកកស្ទៈដើម្បីឱ្យប្រជាពលរដ្ឋបានចូលមកដោយឆាប់រហ័យជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាចំពោះពលករដែលត្រឡប់ចូលមកកម្ពុជាវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីជួបជុំក្រុមគ្រួសារដែលបានលើកលែងតម្លៃសេវាការអនុញ្ញាតសម្រាប់ពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ