ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​លោក ដែន សូ​នី ដាក់​ពន្ធ​ធនាគារ PJ ហើយ អត់​លេងសើច​(Prank)​ជាមួយ​ទេ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គង់ សុខ​សែង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គង់ សុខ​សែង ហៅ ដែន សូ​នី ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្នហើយ ក្រោម​ការ​ចោទប្រកាន់ពី​បទ​ ​ហិ​.​ង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ អត់​ប្រេង​ជាមួយ​ជន​ប្រព្រឹត្ត​បទល្មើស​ទេ ។

សូម​ជម្រាប​ថា នៅ​លើ​បណ្តាញ​សង្គម​កាលពីដើម​ខែមេសា ឆ្នាំ​២០២៤ មានការ​បង្ហោះ និង​ចែកចាយ​បន្ត នូវ​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព​មួយ បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អ្នក​សម្តែង និង​លក់​ផលិតផល​តាម​អន​ឡាញ ឈ្មោះ ដែន សូ​នី តែ​ឈ្មោះ​ពិត​គឺ គង់ សុខ​សែង បាន​ប្រើ​ហិ​.​ង្សា​ប្រទូស្ត​រ៉ា​យ​លើ​ស្តី​ម្នាក់ តាំងពី​កុ្ន​ង​បន្ទប់​ជួល រហូត​មក​ដល់​ក្រៅ​បន្ទប់​។ តាម​រយៈ​រូបថត​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ។

ក្រោយមក​គេ​សង្កេត​ឃើញ​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ បាន​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ ថា ក្រោយ​ឃើញ​តាម​ប​ណា្ដ​ញ​ព័ត៌មាន​សង្គម​ប​បង្ហោះ​ករណី​បុរស​ម្នាក់ បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ស្ត្រី​ម្នាក់ នៅ​កុ្ន​ង​បន្ទប់​ជួល​១​កន្លែង ។ លោក​ឧត្តម​ស​នី​យ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំ​ព​ញ នា​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ បាន​បញ្ជា​ទៅ​លោក​ឧត្តម​ស​នី​យ៍​ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែនការ​ងារ​ព​ហ្ម​ទណ្ឌ ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​បុរស​នោះ​យក​មក​សាកសួរ និង​បាន​បញ្ជា​ឲ្យ​បុរស​នោះ​ចូលខ្លួន​មក​សារភាព នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឬ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ មុន​ពល​សមត្ថកិច្ច ទៅ​ឃាត់​ខួ្ល​ន ។

ក្រោយ​ពី​មាន​ផ្ទុះ​បាតុភាព​នេះ លោក ដែន សូ​នី ក៏​បាន​ចេញ​មុខ​ឡាយ​វី​ដ​អូ​បញ្ជាក់​ថា នោះ​ជា​វី​ដេ​អូ​ប្រេង Prank ទេ ។ ទោះបីជា​យ៉ាងណា លោក​ឧត្តម​ស​នី​យ៍​ឯក ជួន ណា​រិ​ន្ទ បាន​ចូល​ទៅ​បញ្ចេញមតិ​បន្ថែម​ជុំវិញ​រឿង​នេះ​ថា (​ទោះបី​យ៉ាងណា ក៏​ត្រូវ​អញ្ជើញ​ចូល​មក​ទាំង​ពីរ​នៅ​កន្លែង​សមត្ថកិច្ច វេលា​ថ្ងៃស្អែក​) ។ ក្នុង​នោះ​ក៏​មាន​មហាជន ចូល​ទៅ​បញ្ចេញមតិ​តប ជាមួយ​ឯកឧត្តម​ស្នងការ​ថា «​លោ​កក​ពូ​ជាទី​គោរព​! សកម្មភាព​ទាំងនោះ ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មិនមែន​មនុស្ស​ទៅ​ថត​ឡើយ មាន​ន័យ​ថា នោះ​ជា​រឿង​ពិត​។ ឥឡូវ​មាន​តួអង្គ​២​នាក់​នៅ​កុ្ន​ង​វី​ដ​អូ​នោះ ចេញ​មុខ​បកស្រាយ​ថា ជា​ការ​សម្តែង​លេងសើច ឬ Prank ហើយ​ថា វី​ដេ​អូ​នោះ ខ្ទង់​មួយ​ឆ្នាំ​ហើយ តែ​តាម​ពិត​រឿង​នោះ កើតឡើង​កាលពី​ខែ​១២ ឆ្នាំ​២០២៣ ថ្មី​ៗ​ប៉ុន្មាន​ខែ​នេះ​ទេ (​ក្នុង​វី​ដេ​អូ​មាន​ថ្ងៃខែ​ឆ្នាំ​) ។

អនុវត្ត​តាម​បញ្ជារ​របស់​លោក​ឧត្តម​ស​នី​យ៍ ឯក ជួន ណា​រិ​ន្ទ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ម​សា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ការិយាល័យ ព្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំ​ព​ញ បាន​បញ្ជូន​បុរស​រហស្សនាម ដែន សូ​នី ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង សំណុំរឿង​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា លើ​នារី​ម្នាក់ ដែល​ជា​ជន​រង​គ្រោះ ក្នុង​បន្ទប់​ស្នាក់​នៅ និង​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ក្រោយ​ពេល​ថត​វាស់កម្ពស់​ហើយ ។

លោក​ឧត្តម​ស​នី​យ៍​ឯក ជួន ណា​រិ​ន្ទ ដែល​ជំនាញ​ខាង​ព្រហ្មទណ្ឌ បាន​ចាត់វិធានការ​ជា​បន្ទាន់ ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​លើ​ស្ត្រីភេទ​បាន​រួចខ្លួន​ឡើយ ។ ទោះបី​កន្លង​មក​សុំ​រួចខ្លួន ប៉ុន្តែ​លើក​នេះ អត់​រួចខ្លួន​ឡើយ ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​៤ ខែ​ម​សា ឆ្នាំ​២០២៤ ថា នគរបាល​ព​ហ្ម​ទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក ម៉​ម សា​វន នាយការិយាល័យ បាន​ឃាត់ខ្លួន​ឈ្មោះ គង់ សុខ​សែង ហៅ ដែន សូ​នី (​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក DEN SONY) អាយុ​៣៥​ឆ្នាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផូ្ល​វ​ច្បាប់ ។

លោក​ឧត្តម​ស​នី​យ៍​ឯក ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា «​សមត្ថកិច្ច​យើង​ខុំ្ញ មិន​មាន​ពេល​ប្រេង (Prank) ជាមួយ​ទេ ។ ខ្ញុំ​បញ្ជា​ទៅ​ផែន​ព្រហ្មទណ្ឌ រួច​ហើយ​» ។ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៤ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​បាន​បញ្ជូន​ដល់​សាលាដំបូង​ហើយ និង​ត្រូវ​បាន​សាកសួរ​នៅ​តំណាង​អយ្យការ មុន​ពេល​បញ្ជូន​ទៅ​ចៅក្រម ដើម្បី​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ