ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ក្រុងព្រះសីហនុ

3 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៤​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ «​ស៊ី​ន​ហា​យ​» នៅ​ម្តុំ​ជិត​រង្វង់​មូល​តោ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៤​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ «​ស៊ី​ន​ហា​យ​» នៅ​ម្តុំ​ជិត​រង្វង់​មូល​តោ​២ ស្ថិត​នៅ​ក្រុម​ទី​១២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​កើតហេតុ លោក​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កងកម្លាំង​នគរបាល នៃ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក្រុម​សង្គ្រោះ​៧១១ ព្រ​លាន​យន្តហោះ​កងកេង កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន GTVC បាន​ធ្វើការ​ពន្លត់​អគ្គិភ័យ​ខាងលើ រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​អស់​ចំនួន​៦៨​គ្រឿង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ មិន​រាលដាល​ប៉ះពាល់​ដល់​អាគារ​ក្បែរ​ខាង​ឡើយ និង​មិន​មាន​មនុស្ស​រង​គ្រោះ​នោះ​ទេ ។

សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា ទ្រព្យសម្បត្តិ និង​សម្ភារៈ ក្នុង​ហាង​ខារ៉ាអូខេ រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ