ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​យើង​ចេះ​តែ​ផឹក​និង​លេងល្បែង​! កុំ​ជេរកូន​ថា​ចេះ​ផឹក​និង​លេងល្បែង​ពី​ណា​មក

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ករណី​ឲ្យ​តែ​យើង​ទំនេរ​ៗ​ចេះ​តែ​នាំ​គ្នា​វាត​វង់​ផឹក​គ្រឿង​ស្រវឹង​និង​លេងបៀ​រាល់តែដង​រាល់​តែ​ពេល​រាល់​តែ​ឱកាស នៅ​ពេល​អនាគត​សូមកុំ​ជេរ​កូន​ជេរ​ចៅ នៅ​ពេល​ដែល​ពួក​គេ​ចេះ​ផឹក ចេះ​ស៊ី​និង​ចេះ​លេងល្បែង​ពេល​គេ​ធំ​នោះ ។ ក្មេង​ៗ​វា​ចេះ​និង​ចង​ចាំ​ហើយ​ត្រាប់​តាម​ឥរិយា​បទ​ដ៏​ងាយ​ៗ​ទាំងនេះ​តាមតែ​អស់លោក​/​លោកស្រី​នេះឯង ។ ដូច្នេះ​ហើយ​នៅ​ក្នុង​ករណី​ដែល​កាលពី​ក្មេង​គេ​ឃើញ​អស់ លោក​/​លោកស្រី ធ្វើ​សកម្មភាព​តែ​ដដែល​ៗ​រាល់​តែ​ពេល​បែប​នេះ…

នៅ​ក្នុង​ករណី​ឲ្យ​តែ​យើង​ទំនេរ​ៗ​ចេះ​តែ​នាំ​គ្នា​វាត​វង់​ផឹក​គ្រឿង​ស្រវឹង​និង​លេងបៀ​រាល់តែដង​រាល់​តែ​ពេល​រាល់​តែ​ឱកាស នៅ​ពេល​អនាគត​សូមកុំ​ជេរ​កូន​ជេរ​ចៅ នៅ​ពេល​ដែល​ពួក​គេ​ចេះ​ផឹក ចេះ​ស៊ី​និង​ចេះ​លេងល្បែង​ពេល​គេ​ធំ​នោះ ។

ក្មេង​ៗ​វា​ចេះ​និង​ចង​ចាំ​ហើយ​ត្រាប់​តាម​ឥរិយា​បទ​ដ៏​ងាយ​ៗ​ទាំងនេះ​តាមតែ​អស់លោក​/​លោកស្រី​នេះឯង ។ ដូច្នេះ​ហើយ​នៅ​ក្នុង​ករណី​ដែល​កាលពី​ក្មេង​គេ​ឃើញ​អស់ លោក​/​លោកស្រី ធ្វើ​សកម្មភាព​តែ​ដដែល​ៗ​រាល់​តែ​ពេល​បែប​នេះ នៅ​ពេល​ដែល​គេ​ចម្រើន​វ័យ​ទៅ​នៅ ពេល ខាង​មុខ គេ​ក៏​ដឹង​តែ​ចេះ​ដោយ​ឯង​ឯង​នូវ​សកម្មភាព​ទាំងនេះ ។

នៅ​ក្នុង​សង្គម​យើង​សព្វ​ថ្ងៃនេះ ទម្លាប់​នៃ​ការ​ផឹកស៊ី និង លេងល្បែង​ស៊ីសង​ជា​ពិសេស​គឺ​បៀរ នេះ​គឺ​ពេញ​និយម​ណាស់ ហើយ​គេ​ឃើញ​យើង​នាំ​គ្នា​វាត​វង់​រាល់​តែ​ពេល មិន​ថា​ពេល​ណា ឫ ពេល​ណា​ទេ អោយ​តែ​មានឱកាស​ជួបជុំ​គ្នា និង​ពេល​សម្រាក​ជាដើម ។

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ថ្ងៃ​សៅរ៍​៥ កើត​ខែចេត្រ ឆ្នាំរោង​ឆស័ក ពុទ្ធសករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ក៏​ជា​ថ្ងៃ​ដែល​ឱកាស វាត​វង់ ផឹកស៊ី និង លេងល្បែង​នឹង​កើត​មាន​ឡើងជា​ច្រើន​វង ជា​ច្រើន​ក្រុម​ផង​ដែរ ។

សកម្មភាព​អវិជ្ជមាន​បែប​នេះ​វា​សឹងតែ​ក្លាយជា​ទម្លាប់​របស់​ពលរដ្ឋ​យើង​ទៅ​ហើយ ខណៈ​ដែល តាំងពី​បុរាណកាល​មក ដើម្បី​គេច​ចេញពី​ការ​វាត​វង​ផឹកស៊ី​និង​លេងល្បែង​នេះ ដូនតា​ខ្មែរ​បាន ច្នៃ​បាន​ប្រឌិត​នូវ​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​សម្រាប់​បន្សល់​ទុកជា​កេរ្តិ៍​ដំណែល​អោយ​កូនចៅ ជំនាន់​ក្រោយ​លេង​កម្សាន្ត ។

ល្បែង​ប្រជាប្រិយ​ទាំងនេះ​ប្រសិនបើ​ជួបជុំ​គ្នា ហើយ​នាំ​គ្នា​ពពាក់​ព​ពួ​លលេង នៅ​ក្នុងភូមិ នៅ​ក្នុងស្រុក​គឺ​ពិតជា​សប្បាយ​រីករាយ​ណាស់ ហើយ​វា​ក៏​ជា​រូបភាព​ដ៏​ល្អ​សម្រាប់​សង្គម ពីព្រោះ​វា​គឺជា​អរិយធម៌​បុរាណ​ដែល​យើង​គួរ​ត្រង់ត្រាប់ ។

ល្បែង​បោះ​អង្គុយ ចោល​ឈូង ទាញ​ព្រ័ត លាក់កន្សែង ក្លែង​ឆាប​កូន​មាន់ ស្តេចចង់ ដណ្តើម ស្លឹកឈើ គឺ​វា​បង្កប់ នូវ​អត្ថន័យ​ច្រើន ។ ជាក់ស្តែង​គ្រាន់តែ​លេង​ចោល ឈូង​តែ មួយ វា​មាន តាំងពី​ច្រៀង មាន​តាំងពី​រាំ ដែល​អាច​នឹង​បង្កើត​នូវ​ចំណង​សាមគ្គីភាព នៅ​ក្នុង ចំណោម យុវវ័យ ស្រប​ពេល​ដែល បោះ​អង្គុយ​គឺ​គេ​ទម្លាប់​អោយ​យុវជន​ចេះ​កំណត់​គោលដៅ ចេះ​អប់រំ​ចិត្ត​ឲ្យ​ផ្ចង់អារម្មណ៍​សម្រួច​គោលដៅ ដើម្បី​បោះ​ឲ្យ​ចំ​កុំ​វៀច​កុំ​វេ …​ជាដើម ។ ប៉ុន្តែ​មិន​អ៊ីចឹង​អី ចាស់​សម័យ​ឥឡូវ​នៅ​តាម​ស្រុក​តាម​ភូមិ មិន​បែប​នេះ​ទេ គឺ​អោយ​តែ ជួប​គ្នា​ដឹង​តែ​បបួល​គ្នា​វាត​វង់​ផឹក និង លេង​អា​របស់ ដែល​ងាយ​ៗ​អង្គុយ​លេង​តែ​ល្បែង អស់​លុយ​អស់​កាក់​ហើយ​ខូចសុខភាព​នេះឯង ។

ល្បែង​ប្រជាប្រិយ​នានា​ឃើញ​បំផុត​បំផុល​អោយ​លេង​តែ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង កន្លែង ពិធី​ធំ​ៗ​នឹង​តែ​តាម​ភូមិ​សឹងតែ​សូន្យ​សូ​ម្បី​តែ​តាម​វត្ត​អារាម រហូត​ដល់​អ្នក​ដែល​លក់​អ​ង្គុ​ញ ឥឡូវ​សឹងតែ​គ្មាន​ឡើយ​ដោយ សារ​តែ​លក់​មិន​ដាច់​ពលរដ្ឋ​មិន​លេង ដាច់​តែ​ស្រា​បៀ និង​គ្រឿង​ស្រវឹង ហើយនឹង​បៀរ ៥២ សន្លឹក​នេះឯង ។

ដោយសារ​ឥរិយា​បទ​យើង​ទាំងអស់​គ្នា​បែប​នេះ​ហើយ​ទើប​បានជា រឿង​គ្រឿង​ស្រវឹង ឥឡូវ យើង​លេចធ្លោរ​មែនទែន សូ​ម្បី​តែ​ពិភពលោក​ក៏​បាន​កត់ត្រា ហើយ​ធ្វើ​បច្ចុប្បន្នភាព ចំណាត់ ថ្នាក់​រឿង​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​ជា​ប្រចាំ​ដែរ ។ សូមកុំ​នាំ​គ្នា​មោទនភាព​នឹង​ការ​ផឹកស៊ី ហើយ​សប្បាយ​ចិត្តនឹង​ការ​ជូ​ប​ជុំ​គ្នា​លេងល្បែង ដែល​វា​មិន​ចំណេញ​អ្វី​សូ​ម្បី​តែ​ព​ន្តិ​ច ។

អស់លោក​/​លោកស្រី​ប្រសិនបើ​ឈប់​បាន​គួរតែ​ឈប់​ទៅ ហើយ​បើ​ឈប់​មិន បាន​គួរ តែ​កាត់​បន្ថយ ។ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាង​មុខ​នេះ ប្រសិនបើ​យក​ល្អ គឺ​គួរតែ​រិះ គិត​ចំណុច​នេះ ហើយ​នាំ​គ្នាំ​បំផុសបំផុល​លេងល្បែង​ប្រជាប្រិយ​វិញ ដើម្បី​ឲ្យ​អ្នក​ជំនាន់ ក្រោយ​យើង​បាន​ស្គាល់ ។ ល្បែង​ប្រជាប្រិយ​ទាំងនេះ​ឥឡូវ​មាន​តែ​នៅ​ក្នុង​សៀវភៅ​សិក្សា​ទេ ប៉ុន្តែ​ធាតុ​ពិត​មិនសូវ​មាន គេ​លេង ហើយ​ដល់​ពេល​ដែល​យើង​ជា​ចាស់​ជា​ទុំ​មិន នាំ​គ្នា​លេង​នៅ ពេល​ចូល​ឆ្នាំ ហើយ​នាំ​គ្នាំ​តែ​គ្នា​ផឹក គឺ​សង្គម​យើង​វា​នឹង​ទៅ​តាម​ហ្នឹងឯង​ៗ ។ ដោយ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ