ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ក្តៅ​ខ្លាំង​ដល់​៣៨​អង្សា​សេ ខ​ណៈតំបន់​ក្តៅ​បំផុត​មាន​សី​តុ​ណ្ហា​ភាព​ជាង​៥០​អង្សា​សេ

3 អាទិត្យ មុន

នៅ​កម្ពុជាយើង​ស្រែ​កថា «ក្តៅ​ខ្លាំង​ណាស់» នៅ​ពេល​សីតុណ្ហភាព​ឡើង​រហូត​ដល់​៣៨​អង្សា​សេ​។ ប៉ុន្តែ​មាន​តំបន់​មួយ​ចំនួន​ក្តៅ​រហូត​ដល់​ជាង​៥០​អង្សា​សេ​។ ថ្ងៃនេះ ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​បាន​ស្រាវជ្រាវ​កន្លែង​ដែល​ក្តៅ​បំផុត​នៅ​លើ​ភព​ផែនដី​ទុកជា​ចំណេះដឹង ដែល​កន្លែង​ទាំងនោះ​មាន​ដូច​តទៅ ៖ ១- Death…

នៅ​កម្ពុជាយើង​ស្រែ​កថា «ក្តៅ​ខ្លាំង​ណាស់» នៅ​ពេល​សីតុណ្ហភាព​ឡើង​រហូត​ដល់​៣៨​អង្សា​សេ​។ ប៉ុន្តែ​មាន​តំបន់​មួយ​ចំនួន​ក្តៅ​រហូត​ដល់​ជាង​៥០​អង្សា​សេ​។

ថ្ងៃនេះ ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​បាន​ស្រាវជ្រាវ​កន្លែង​ដែល​ក្តៅ​បំផុត​នៅ​លើ​ភព​ផែនដី​ទុកជា​ចំណេះដឹង ដែល​កន្លែង​ទាំងនោះ​មាន​ដូច​តទៅ ៖

១- Death Valley រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក

កន្លែង​ក្តៅ​បំផុត​នៅ​លើ​ផែនដី​គឺ នៅ​ចំណុច Furnace Creek នា​តំបន់​ជ្រលង​មរណ​: Death Valley រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក ដែល​សីតុណ្ហភាព ៥៦,៧ អង្សា​សេ ត្រូវ​បាន​កត់ត្រា​នៅ​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ១៩១៣​។ ក្នុង​ខែ​រដូវក្តៅ Death Valley មាន​សីតុណ្ហភាព​ប្រចាំ​ថ្ងៃជា​មធ្យម ៤៥ អង្សា​សេ ។

ពាក្យ​ជ្រលង​មរណ​៖ Death Valley ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​មនុស្ស​ម្នាក់​ដែល​មាន សំណាង​គ្រប់ គ្រាន់​ក្នុង​ការ​រស់រាន​មានជីវិត​ដែល​បាន​មក​ដល់ទី​នោះ​ក្នុង​សតវត្ស​ទី ១៩ ក្រោយ​ពេល​ដែល​វា​បាន​ឆក់ យក​ជីវិត​មនុស្ស​ជា​ច្រើន​ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ខ្សោះ​ជាតិ​ទឹក​។

បាត​នៃ​ជ្រលង​នៅ​ទីនោះ គឺជា​ដី​ដ៏​ក្តៅ​ខ្លាំង​បំផុត ក្នុង​រដូវរងារ​កំពូលភ្នំ​ខ្ពស់​ៗ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រិល ខណៈ​ពេល​ដែល​កំ​ដៅ​រដូវក្តៅ​ធ្វើ​ឱ្យ​វា​ក្លាយជា​កន្លែង​ក្តៅ​បំផុត​នៅ​លើ​ផែនដី​។

២-ទីក្រុង Kebili ប្រទេស​ទុ​យ​នេ​ស៊ី

ទីក្រុង Kebili គឺជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ទុ​យ នី​ស៊ី ហើយ​ជា​តំបន់​ដែល​ចំណាស់ ជាងគេ​បំផុត មួយ​នៅ​អាហ្វ្រិក​ខាងជើង​។ យោង​តាម​អង្គការ​ឧតុនិយម​ពិភពលោក Kebili មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ទ្វីបអាហ្វ្រិក និង​ជា​កន្លែង​ដែល​ក្តៅ​បំផុត​ទី​២​ក្នុង​ពិភពលោក​។ ខណៈ​ពេល​ដែល សីតុណ្ហភាព​ដែល​បាន​កត់ត្រា​គឺ ៥៥ អង្សា​សេ ក្នុង​ឆ្នាំ ១៩៣១ ។

៣-ទីក្រុង Ahvaz ប្រទេស​អ៊ី​រ៉​ង់

ទីក្រុង​នេះ​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​ដល់ ៥៤ អង្សា​សេ នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ ២០១៧​។
ទីក្រុង​នេះ​មាន​ភាព​ល្បីល្បាញ​ដោយសារ​ស្ពាន​ចំនួន​ប្រាំបួន ជា​ពិសេស​ស្ពាន​ខ្មៅ និង​ស្ពានស​។

៤-ទីក្រុង​Tirat Tsvi ប្រទេស​អ៊ី​ស្រា​អែ​ល

ជាទី​កន្លែង​ដែល​ក្តៅ​បំផុត​ទី​៤​នៅ​លើ​ពិភពលោក​ដោយ​បាន​កត់ត្រា​នៅ​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ១៩៤២​។ Tirat Tsvi ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​វាស់​សីតុណ្ហភាព​ខ្ពស់​បំផុត ៥៤ អង្សា​សេ​។

អង្គការ​ឧតុនិយម​ពិភពលោក (WMO) ចាត់​ថ្នាក់​អ៊ី​ស្រា​អែ​ល​ថា​ជា​ទ្វីបអឺរ៉ុប ដូច្នេះ​ជា​ផ្លូវការ​វា​មាន សីតុណ្ហភាព​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ទ្វីប​។ ទីនោះ​មា​នទី​តាំងនៅ​ជិត​ព្រំដែន​អ៊ី​ស្រា​អែ​ល​-​ហ្ស៊​ក​ដា​នី​។ Tirat Tsvi ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទន្លេ​យ័រ​ដាន់​។ វា​មាន​ប្រជាជន​ត្រឹមតែ ៩៧២ នាក់​គិត​ត្រឹម​ឆ្នាំ ២០២១ ។

៥- Mitribah ប្រទេស​គុយ​វ៉ែត

កន្លែង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​ទី​ប្រាំ​ដែល​ត្រូវ​បាន​កត់ត្រា និង​ផ្ទៀងផ្ទាត់​ដោយ អង្គការ​ឧតុនិយម​ពិភពលោក (WMO) ។ Mitribah ប្រទេស​គុយ​វ៉ែត ធ្លាប់​មាន​សីតុណ្ហភាព រហូត​ដល់ ៥៣,៩ អង្សា​សេ​។ កំ​ដៅ​ដ៏​ក្តៅ​ស្ទើរ​ឆេះ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ថ្ងៃ​ទី ២១ ខែកក្កដា​ឆ្នាំ ២០១៦ ហើយ​តំណាង ឱ្យ​កំណត់​ត្រា ដែល​បាន​បញ្ជាក់​ថា​ក្តៅ​បំផុត​នៅ​អាស៊ី​។ វា​ក៏​ជា​សីតុណ្ហភាព​ក្តៅ​បំផុត​ដែល​ត្រូវ បាន​ទទួល ស្គាល់​ជា​ផ្លូវការ នៅ​ពេល​នោះ សម្រាប់​រយៈពេល ៧៦ ឆ្នាំ​៕

អត្ថបទសរសេរ ដោយ