ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នសុវត្ថិភាព! កន្លែង​«​វី​ង​»​ត្រូវចោរ​១ក្រុម​បន្លំ​​​លួច​លុយ​ជាង​៨​ពាន់​ដុល្លារ​ទៀតហើយ​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ទីតាំង​«​វី​ង​» វេ​រលុយ​មួយ​កន្លែង ត្រូវ​ចោរ​មួយ​ក្រុម មាន​ប្រុស មាន​ស្រី ប្រើ​ល្បិច​បន្លំ​ចូល​លួច​យក​លុយ​អស់​ប្រហែល​៨,០០០​ដុល្លារអា​មេ​រិ​ក រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា គេចខ្លួន​ដោយ​សុវត្ថិភាព…

ខេត្តបាត់ដំបង ​៖ ទីតាំង​«​វី​ង​» វេ​រលុយ​មួយ​កន្លែង ត្រូវ​ចោរ​មួយ​ក្រុម មាន​ប្រុស មាន​ស្រី ប្រើ​ល្បិច​បន្លំ​ចូល​លួច​យក​លុយ​អស់​ប្រហែល​៨,០០០​ដុល្លារអា​មេ​រិ​ក រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ មេ​សា ដែល​ស្ថិត​នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

ជន​រង​គ្រោះ​ឈ្មោះ សុខ បញ្ញា ភេទស្រ អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​។ អ្នកស្រី សុខ បញ្ញា បាន​ប្រាប់​កោះសន្តិភាព​ថា ដំបូង​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​ខាង​មុខ រួច​ដើរ​ចូល​ទិញ «​កូ​កា និង ទឹក​សុទ្ធ​» អស់​លុយ​ជាង​៣​ម៉ឺន​រៀល​។

ក្រោយ​ទិញ​រួច ​ស្ត្រី​ម្នាក់​នោះ​ប្រាប់​ឲ្យ​អ្នក​ស្ត្រី​លើក​ទឹក​និង​កូកា​យក​ទៅ​ឲ្យ​ដល់​ម៉ូតូ ខណៈ​ស្ត្រី​ម្នាក់​នោះ​អង្គុយ​លើ​ម៉ូតូ​ជា​ស្រេច​។ គាត់​និយាយ​ថា ស្ត្រី​ម្នាក់​នោះ​បាន​ហុច​លុយ​ឲ្យ​ជាង​៣​ម៉ឺន​រៀល សុទ្ធតែ​ជា​លុយរាយ​ឲ្យ​គាត់​រាប់ ខ្ខះ​មុខ ខ្វះ​ក្រោយ​។ ប្រហែល​ក្នុង​ឱ​កាស​នេះ​ហើយ ដែល​ចោរ​ប្រុស​ម្នាក់​បាន​បន្លំ​ដើរ​ចូល​ពី​ចំហៀង​ទៅ​ប្រមូល​យក​លុយ​គាត់​អស់ពី​ក្នុង​កិ​តុ ក្នុង​បន្ទប់​«​វី​ង​» ។

លុះ​ពេល​គាត់​យក​លុយ​ទៅ​ទុក ស្រាប់តែ​បាត់​លុយ​អស់ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ពេល​ឆែក​កាមេរ៉ា​សុវត្ថិភាព ទើប​ដឹង​ថា មាន​ចោរ​បន្លំ​ចូល​លួច ព្រោះ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​បុរស​ម្នាក់​ពាក់​មួយ​និង​ពាក់​ម៉ាស់​មុខ ដើរ​ចូល​ទៅ​លួច​លុយ និងដើរ​ចេញពីផ្ទះ រួច​ឡើង​ជិះ​ម៉ូតូ​ដែល​មា​នប​ក្ប​ពួក​ចាំ​ទ​ទូល​នៅ​លើ​ថ្នល់​រួច​គេចខ្លួន​បាត់​។

ចំពោះ​ការ​បាត់បង់ បើ​តាម​អ្នកស្រី សុខ បញ្ញា បាន​បញ្ជាក់​ថា ទឹកប្រាក់​ដែល​បាត់បង់​មាន​ប្រាក់​ខ្មែរ ប្រាក់​ថៃ និង ប្រាក់​ដុល្លារ ដែល​បូក​សរុប​អស់​ជាង​៨០០០​ដុល្លារ​អា​មេ​រិ​ក ដែល​លុយ​ទាំងអស់​ច្រក​ក្នុង​ថង់​ខ្មៅ ទុក​នៅ​ក្នុង​កិ​តុ​។ នៅ​ក្ន​ង​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​មាន​រូប​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​ខាង​មុខ រួច​ដើរ​ចូល​ទិញ​ទំនិញ បន្តិច​ក្រោយមក​ក៏​ជិះ​ចេញ​ទៅ ក្រោយ​ប្រគល់​លុយ​ថ្លៃ​ទឹក​សុទ្ធ​ឲ្យ​ជន​រង​គ្រោះ​។

ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ គេ​ឃើញ​ជន​ស្លៀកពាក់​ខ្មៅ​ម្នាក់ ពាក់មួក​និង​ពាក់​ម៉ាស់​មុខ​ផង បាន​ដើរ​ចូល​ពី​ចំហៀង​ខាងត្បូង ចូល​ទៅ​ប្រមូល​យក​លុយ​នៅ​ក្នុង​បន្ទប់​វេ​រលុយ​។ ក្រោយ​ពី​ប្រមូល​បាន ជន​នេះ​បាន​ដើរ​ចេញ​តាម​ទ្វារ​ចំហៀង​ខាងជើង រួច​ធ្វើ​ជា​ដើរទៅ​អង្គុយ​លើ​បង់​ថ្ម​បន្តិច ក៏​ដើរ​ចេញ​ទៅ​យ៉ាង​លឿន ដែល​មាន​កាន់​ថង់​ខ្មៅ​ច្រក​លុយ​ផង​ផង​សំដៅ​ទៅ​ថ្នល់ជាតិ ដែល​មា​នប​ក្ប​ពួក​ជិះ​ម៉ូតូ​មក​ទ​ទូល រូ​ច​ជិះ​ឆ្ពោះទៅ​ទិស​ខាងជើង​ដោយ​សុវត្ថិភាព​។

បើ​តាម​សាក្សីបាន​និយាយ​ថា តាម​ពិត​ក្រុម​ចោរ​នោះ​មាន​បក្សពួក​យ៉ាងតិច​០៣​ម៉ូតូ ដែល​ជិះ​ឆ្វែល​ចុះ ឆ្វែល​ឡើង​មុន​ពេល​កើតហេតុ តែ​ពុំ​មាន​នរណា​ម្នាក់​ចាប់​អារ​ម្ម​ណ៍ពួក​នោះ​ជា​ក្រុម​ចោរ​ទេ​។ លុះ​ក្រោយ​កើតហេតុ​បន្តិច មានការ​ភ្ញាក់ផ្អើល​ទើប​គេ​ដឹង​ថា ក្រុម​ជិះ​ម៉ូតូ​ឆ្វែល​ចុះឡើង​នោះ ជា​ក្បស​ពួក​ក្រុម​ចោរ ដោយសារ​ឃើញ​ពួក​គេ​ជិះ​ម៉ូតូ​ទៅ​ទ​ទូល​គ្នា ដូច​មាន​រូប​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិ​ភាព​ដែរ​។

សាក្សី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​លើ​សកម្មភាព​ក្រុម​ចោរ​ញី​ឈ្មោល​ខាងលើ​នេះ ពួក​គេ​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា​។ មាន​ស្ត្រី​ម្នាក់​ធ្វើ​ជា​ចូល​ទិញ​ទំនិញ ហើយ​មាន​បុរស​ម្នាក់​ជា​អ្នក​ដើរ​ចូល​ទ
លួ​​ច​លុយ ខណៈ​ពេល​សជន​រង​គ្រោះ​កំពុង​ឈរ​រាប់​លុយ​ជាមួយ​ស្ត្រី​នោះ រីឯ​ម៉ូតូ​មួយ​គ្រឿង​ឈប់​នៅ​ម្ខាង​ថ្នល់​រង​ចាំ​ដឹក​ជន​ដៃដល់​ក្រោយ​លួច​លុយ​បាន​សម្រេច តែ​គេ​ឃើញ​បក្សពួក​វា​ម្នាក់​ទៀត​ឈប់​ម៉ូតូ​ឆ្ងាយ​ពី​គ្នា​ប្រហែល​៥០​ម៉ែត្រ ដែល​ទំនងជា​អ្នក​ចាំ​បិទ​គូទ​។

ដោយឡែក បើ​និយាយ​ពី​សមត្ថកិច្ច​វិញ គេ​មាន​វត្តមាន លោកនាយ​នគរបាល​ប៉ុ​ស្ដ៏​រដ្ឋបាល ឃុំ​ស្នឹង តែ​ម្នាក់​ប៉ុណ្ណោះ នៅ​កន្លែង​កើតហេតុ ដែល​បាន​ចុះ​ទៅ​សួរនាំ​ជន​រង​គ្រោះ និង ពិនិត្យ​កាមេរ៉ា​សុវត្ថិ​ភាព​។ ក្រោយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព និង សួរនាំ​ជន​រង​គ្រោះ​បឋម លោក សឿង សុភា នាយ​ប៉ុស្តិ៍​​រដ្ឋបាល​ស្នឹង បាន​ធ្វើការ​សន្ន​ដ្ឋា​ន​យ៉ាង​ខ្លី​ថា «​មេ​បាន​ប្រាប់​ថា បាន​កំណត់​មុខសញ្ញា​ក្រុម​ជនរ​សង្ស័យ​បាន​ហើយ​»​។

សូម​រំលឹក​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ បទល្មើស​ជា​ច្រើន​បាន​កើ​ឡើង​នៅ​ក្នុង​ទឹកដី​អាណាចក្រ​ឃុំ​ស្នឹង តែ​សមត្ថកិច្ច​សុទ្ធតែ​បាន​អះអាង​គ្រប់​ករណី​ថា «​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​» ប៉ុន្តែ
​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​ណាមួយ បាន​ម្នាក់​នៅឡើយ​ទេ​។

បទល្មើស​ដែល​សមត្ថកិច្ច​អួតថា សុទ្ធតែ​បាន​ស្គាល់​មុខ​ជនសង្ស័យ​គ្រប់​រឿង​នេះ​រួម​មាន ករណី​គប់​គ្រាប់បែក​ចូល​ផ្ទះ​ប៉ុនប៉ង​សម្លាប់​ម្ចាស់ផ្ទះ​នៅ​ភូមិ​សំបួរមាស ករណី​គាស់​ផ្ទះ​ចូល​លួច​ក្រវិល​កំប៉ុង​ស្រា​បៀរ​អស់​ជាង​១០០​កេះ និង រង្វាន់​ជា​ប្រាក់​ចំនួន​ជាង​៥០០​ដុល្លារ នៅ​ភូមិ​បឹង​ចែង លុះ​មួយ​ថ្ងៃក្រោយ​មាន​ករណី​ចោ​លួច​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែរ និងករណី​ក្មេង​ក្មេង​អន្ធពាល​កាច់​បំបាក់​បង្គោល​ភ្លើង​សូ​ឡា ហើយ​កំទេច​អំ​ពូ​ល​សូ​ឡា​ចោល នៅ​ភូមិ​សំបួរមាស​ដែរ​។

បទល្មើស​ទាំងនេះ​បាន​កើតឡើង ហើយ​សមត្ថកិច្ច​សុទ្ធតែ​អួតថា «​កំណត់​បាន​មុខសញ្ញា​ជន​សង្ស័យ​ទាំងអស់​» តែ​បង្ក្រាប​មិន​បាន​មួយ​ករណី​នៅឡើយ​ទេ រហូត​ដល់​ពេល​នេះ ក្រុម​ចោរ​ញី​ឈ្មោល បាន​បន្លំ​ចូល​លួច​លុយ​កន្លែង​«​វី​ង​វេរ​លុយ​» យក​អស់​ជាង​៨០០០​ដុល្លា​រទាំង​ព្រឹក​ទៀត លោក​សមត្ថកិច្ច​បាន​ត្រិ​ម​តែ​អះអាង​ថា «​កំណត់​មុខសញ្ញា​បាន​ដដែល​»​។

ពេល​នេះ ​បទល្មើស​កាន់តែ​កើនឡើង ខណៈ​ការ​បង្ក្រាប ឬ វិធានការ​ទប់​ស្គា​ត់​ហាក់​គ្មាន​ប្រសិទ្ធ​ភាព​បន្តិច​សោះ ឬអាច​និយាយ​ថា គ្មាន​វិធានការ​សោះតែ​ម្ដង​។ នេះ​និយាយ​តែ​បទល្មើស​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​មួយ​រយៈ​ចុង​ក្រោយ នៅ​ក្នុង​ទឹកដី​អាណាចក្រ​ឃុំ​ស្នឹង តែ​មួយ​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​អ៊ួ​ត​ដដែល​ៗ​ថា «​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ គ្រប់​រឿង តែ​បង្ក្រាប​មិន​បាន​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ