ខេត្តបន្ទាយមានជ័យ ៖ ប្រតិបត្តិការបង្ក្រាបក្លិបកំសាន្ត និងហាងខារ៉ាអូរខេ រកឃើញវត្ថុតាងគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ និងឃាត់ខ្លួនមនុស្ស១៧០នាក់ ភាគច្រើនជាជនជាតិខ្មែរច្រើនជាងបរទេស ដែលកំពុងដំណើរការធ្វើតេស្តជាបណ្តើរៗ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នៅក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តនិងហាងខារ៉ាអូរខេ២កន្លែងនៅយប់រំលងអាទ្រាធចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដែលឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន១៧០នាក់និងរឹបអូសវត្ថុតាងមានគ្រឿងញៀននិងឧប្បករប្រើប្រាស់គ្រឿងញៀនត្រូវបានដឹកជញ្ជូនតាមរថយន្តធុនធំទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរៈការពារព្រំដែនគោក៨៩១។
លោកបានបញ្ជាក់ថា៖ចុះប្រតិបត្តិការ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្ក្រាបក្លឹបកំសាន្តយីហោឡាំបូគីនីឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន១២០នាក់ និងហាងខារ៉ាអូខេយីហោB9.KTVឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន៥០នាក់ដែលសរុបចំនួន១៧០នាក់ដែលភាគច្រើនជាខ្មែរច្រើនជាងជនបរទេសរហូតពេលនេះកំពុងដំណើរការធ្វើតេស្តរកអ្នកប្រើប្រាស់គ្រឿងញៀនបើរកឃើញនិងមានវិធានការតាមច្បាប់បើអ្នកមិនប្រើប្រាស់និងអោយត្រឡប់ទៅផ្ទះវិញ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា មនុស្សប្រុស-ស្រីចំនួន១៧០នាក់ ដែលបានឃាត់ខ្លួនត្រូវបានដឹកជញ្ជូនតាមរថយន្តធុនធំទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរៈការពារព្រំដែនគោក៨៩១ដើម្បីធ្វើតេស្តរកសាធាតុញៀនរហូតពេលនេះមិនទាន់បាន៥០ភាគរយនៅឡើយទេនិងកំពុងអនុវត្តន៍បន្តទៀតរហូតរួចរាល់ទើបផ្តល់ព័ត៌មានលម្អិតជូន៕
ចែករំលែកព័តមាននេះ