ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈប់​ម៉ូតូ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ សំណាងល្អ​ត្រូវ​នគរបាល​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​សំណាងល្អ ត្រូវ​បាន​នគរបាល​រួម​ជាមួយ​អ្នកនេសាទ ចេញ​ទូក​ទៅ​ជួយ​ស្រង់ សង្គ្រោះ​ទាន់​ពេល ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​សំណាងល្អ ត្រូវ​បាន​នគរបាល​រួម​ជាមួយ​អ្នកនេសាទ ចេញ​ទូក​ទៅ​ជួយ​ស្រង់ សង្គ្រោះ​ទាន់​ពេល ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បុរស​ដែល​គិត​ខ្លី​នោះ មានឈ្មោះ រ​ត្ន័ ណា​ម៉ា​នី អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​លំនៅ​ស្រុក​មេ​សា ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម មួយ​គ្រឿង ដោយ​មាន​ដឹក​សម្ភារៈ ១​ថង់​ផង​ដែរ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ខាងលើ ឡើង​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច នៅ​ពេល​ដល​កណ្តាល​ស្ពាន​ហួស​បន្តិច ក៍បាន​ឈប់​ម៉ូតូ​ដោះ​មួក​ពាក់​លើ​ម៉ូតូ ហើយ​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​តែ​ម្តង ។

តាម​អ្នក​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា ខណៈនោះ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ហែល​ចូល​ខាង ភ្លាម​ៗ​នគរបាល​អង្គភាព​ការពារ​គោលដៅ​ទី​៣ ដែល​ប្រចាំការ ក៍បាន​ហៅ​ទូក​នេ​សា​ចេញ​ទៅ​ជួយ​ស្រង់ សង្គ្រោះ​ទាន់​រួច​ក៍បាន​នាំ​មក​សាកសួរ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ មាន​វិបត្តិ​អ្វី​ឡើយ បានជា​គិត​ខ្លី​បែប​នេះ ។

បើ​តាម​នគ​បាល​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រូប​នោះ​មាន​ទំនាស់​គ្នា ជាមួយ​ប្រពន្ធ ហើយ​បាន​ទៅ​ផឹកស្រា​ស្រវឹង​ជោក ក៍បាន​ជិះ​ម៉ូតូ​មក​លោត​ទឹកតែ​ម្តង​។ បន្ទាប់​ពី​ស្រង់ នគរបាល​អង្គភាព​ការពារ​គោលដៅ​ទី​៣ ក៍បាន​អប់រំ រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ