ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ! លោក​ ដែន សូនី ត្រូវ​បញ្ជូនទៅតុលា​ការ​ ​ពាក់ព័ន្ធ​ករណីប្រើហិ.ង្សាលើស្ត្រីម្នាក់​

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងទី៥ ខែមេសា ឆ្នាំ២០២៤ នេះ​កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលការព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេ ញ បានបញ្ជូនបុរសរហ័សនាម ដែន សូនី ទៅសាលាដំបូងរាជធា​នីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងករណីប្រើអំពើហិង្សាដោយចេតនា លើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ និងសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ គួររំលឹកថា «​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

សូមជម្រាបថា ថ្មីៗនេះលើបណ្ដាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយផ្សាយតៗគ្នាយ៉ាងព្រោងព្រាត ករណីបរុសឈ្មោះ ដែន សូនី ប្រើអំពើហិង្សាវាយបោចសក់លើនារីម្នាក់យ៉ាងព្រៃផ្សៃ ហើយក៏មានមតិរិះគន់ជាច្រើនទៅលើឃ្លីបវីដេអូរនោះ វាយប្រហារទៅលើបុរស ដែន សូនី ទៀតផង ។ ករណីខាងលើនោះក៏បានជ្រាបព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាស្នងការជំនាញព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ដោយមិនអនុញ្ញតឱ្យបុគ្គលនោះ ប្រព្រឹត្តអំពើហិង្សាលើស្ត្រីភេទបានរួចខ្លួនឡើយ ។

ធ្លាប់សម្ដែងហើយសុំទោសរួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានធ្វើការឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះ លើហ្វេសប៊ុក DEN SONY) អាយុ៣៥ ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗ នេះមានការចែករំលែកពេញ បណ្ដាញសង្គម ក្រោយបែកធ្លាយសារក្នុងឆាតនិងវីដេអូឃ្លីប ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី បានចូលក្នុងបន្ទប់ ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាង ក្រៅ រួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ។

ស្ត្រីរងគ្រោះមានឈ្មោះ សំ លក្ខណា អាយុ២៥ ឆ្នាំ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ កាលពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យ​ដឹកនាំកម្លាំង ចុះស្រាវជ្រាវ និងឃាត់បុរសនោះជាបន្ទាន់ ដើម្បីយកមកសាកសួរ ហើយនិងកោះហៅឱ្យបុរសនោះចូលខ្លួន មក សារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ​នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចុះទៅឃាត់​ខ្លួន ។

ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ បាន បញ្ជាក់ថា «សមត្ថកិច្ច យើងខ្ញុំមិនមានពេលប្រេង (Prank)​ជាមួយទេ ។ ខ្ញុំបញ្ជាទៅផែន ព្រហ្មទណ្ឌរួចហើយ» ។

ពាក់ព័ន្ធរឿងសម្ដែងហើយសុំទោសរួចខ្លួន ខាងលើនេះមហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើក ឡើងថា នៅប្ដីប្រពន្ធមួយគូពីរគូទៀត ពូកែសម្ដែងធ្វើជាឈ្លោះគ្នា តាមអនឡាញ អនាគតនៅតែសម្ដែងទៀត គួរចាប់បញ្ជូនទៅ តុលាការដែរ ប្រហែលជាលែងហ៊ានសម្ដែងឈ្លោះគ្នាទៀតហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ