ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ធ្លាប់​សម្ដែង ហើយ​សុំ​ទោស រួចខ្លួន ប៉ុន្តែ​លើក​នេះ​អត់​រួចខ្លួន​ទេ មុន​នេះ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន…

រាជធានី​ភ្នំពេញ ៖ ធ្លាប់​សម្ដែង ហើយ​សុំ​ទោស រួចខ្លួន ប៉ុន្តែ​លើក​នេះ​អត់​រួចខ្លួន​ទេ មុន​នេះ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឃាត់ខ្លួន​ឈ្មោះ គង់ សុខ​សែង ហៅ ដែន សូ​នី (​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក DEN SONY) អាយុ​៣៥​ឆ្នាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់ថា កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម ក្រោយ​បែកធ្លាយ​សារក្នុងឆាត និងវី​ដេ​អូ​ឃ្លី​ប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា លោក ដែន សូ​នី បាន​ចូល​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ យកដៃ​បោច​សក់​ទាញ​ចេញ​មក​ខាងក្រៅ​រួច​យកដៃ​វាយ​មុខ​ជន​រង​គ្រោះ​ចំ​មួយ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១០០៩ ផ្លូវលំ ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ សំ លក្ខណា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ កាលពី​នៅ​យប់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៤ បាន​បញ្ជា​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ឃាត់​បុរស​នោះ​យក​មក​សាកសួរ​នោះ​ហើយ និង​បាន​កោះហៅ​ឲ្យ​បុរស​នោះ​ចូលខ្លួន មក​សារភាព​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឬ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មុន​ពេល​សមត្ថកិច្ច ទៅ​ឃាត់ខ្លួន ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា «​សមត្ថកិច្ច​យើងខ្ញុំ មិន​មាន​ពេល​ប្រេង (Prank) ជាមួយ​ទេ​។ ខ្ញុំ​បញ្ជា ផែន​ព្រហ្មទណ្ឌ​រួច​ហើយ​» ។

ពាក់ព័ន្ធ​រឿង​សម្ដែង ហើយ​សុំ​ទោស រួចខ្លួន​ខាងលើ​នេះ មហាជន ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើក​ឡើង​ថា នៅ​ប្ដី​ប្រពន្ធ​មួយគូ ពីរ​គូ​ទៀត ពូកែ​សម្ដែង​ធ្វើ​ជា​ឈ្លោះ​គ្នា តាម អន​ឡាញ អនាគត​នៅ​តែ​សម្ដែង​ទៀត គួរ​ចាប់​បញ្ជូន​ទៅ​តុលាការ​ដែរ ប្រហែលជា​លែង​ហ៊ាន​សម្ដែង​ឈ្លោះ​គ្នា​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ