ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទង់​រាប់​ពាន់​ក្បាល​ងា​.​ប់​.យ៉ាង​អាថ៌​កំបាំង​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ តើ​ជា​ប្រផ្នូល​អ្វី​ឬ?

3 អាទិត្យ មុន

បាតុភូត​អន្ទង់​ងាប់​រាប់​ពាន់​ក្បាល​បាន​កើត​មាន​ឡើង​ផ្ទួន​ៗ​យ៉ាង​ចម្លែក​នា​ដើមឆ្នាំ​២០២៤​ក្នុង​ប្រទេស​​នូ​វែ​ល​សេ​ឡង់​មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នោះ​ឡើយ ។ តាម​សារព័ត៌មាន RT របស់​រុ​ស្ស៊ី បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៤​ថា ករណី​ហ្វូង​អន្ទង់​រាប់​ពាន់​ក្បាល​ងាប់​យ៉ាង​ចម្លែក…

បាតុភូត​អន្ទង់​ងាប់​រាប់​ពាន់​ក្បាល​បាន​កើត​មាន​ឡើង​ផ្ទួន​ៗ​យ៉ាង​ចម្លែក​នា​ដើមឆ្នាំ​២០២៤​ក្នុង​ប្រទេស​​នូ​វែ​ល​សេ​ឡង់​មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នោះ​ឡើយ ។

តាម​សារព័ត៌មាន RT របស់​រុ​ស្ស៊ី បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៤​ថា ករណី​ហ្វូង​អន្ទង់​រាប់​ពាន់​ក្បាល​ងាប់​យ៉ាង​ចម្លែក ត្រូវ​គេ​រាយការណ៍​ថា បាន​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត​ហើយ នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

បាតុភូត​អន្ទង់​ងាប់​ក្នុង​ចំនួន​ដ៏​ច្រើន​សម្បើម​នេះ គឺជា​លើក​២​ហើយ នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ សម្រាប់​ដើមឆ្នាំ​២០២៤​នេះ ដោយ​កាលពី​ខែកុម្ភៈ​កន្លង​ទៅ ហ្វូង​អន្ទង់​ជា​ច្រើន​ពាន់​ក្បាល ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​បែប​នេះ​នៅ​ក្នុង​ព្រែក​មួយ​ក្នុង​ទីក្រុង Mataura លើ​កោះ​ខាងត្បូង​ប្រទេស ដែល​ពេល​នោះ ត្រូវ​បាន​គេ​ស្តីបន្ទោស​ទៅ​សារធាតុពុល​ដែល​សាយភាយ​ចូល​ទៅ​ក្នុង​ទឹកអូរ​ធម្មជាតិ​ដែល​ជា​ជម្រក​របស់​សត្វ​អន្លង់​ទាំងនោះ ខណៈ​ដែល​ករណី​ថ្មី​បំផុត​ចុង​ក្រោយ​នេះ មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ សូ​ម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ក៏​ដោយ ។

សារព័ត៌​មាននៅ​ក្នុង​ប្រទេស​នូ​វេ​សេ​ឡង់​រាយការណ៍​ថា មក​ដល់​ពេល​នេះ ក្រសួង​ឧស្សាហកម្ម កំពុង​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​ហ្វូង​សត្វ​អន្ទង់​តូច​ៗ​ប្រមាណ​៣៥០០​ក្បាល​ងាប់​នៅ​ក្នុង​ព្រែក Kauritutahi ខាងជើង​ទីក្រុង Auckland ។

អាជ្ញាធរ​បរិស្ថាន​ណែនាំ​ថា «​បាតុភូត​ដ៏​អា​ថ​កំបាំង​នេះ​» ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​អាច​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​អន្ទង់​ងាប់ ។ ពូជ​អន្ទង់​ប្រភេទ​នេះ លូតលាស់​នៅ​ក្នុង​បរិស្ថាន​ទឹក​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ១៦ ទៅ​១៨​អង្សា​សេ រួម​ជាមួយនឹង​លំហូរ​ទឹក​ល្អ និង​កម្រិត​អុកស៊ីហ្សែន​រលាយ​ពី ៧​ទៅ​៨.៥​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​។

របាយការណ៍​បាន​បង្ហាញ​ថា បន្ទាប់​ពី​ការ​វាស់វែង​មួយ​ថ្ងៃ​បន្ទាប់​ពី​អន្ទង់​ងាប់​ត្រូវ​បាន​រក​ឃើញ គុណភាព​ទឹក​ក្នុង​ព្រែក​Kauritutahi ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី​ធម្មតា មិន​មានការ​ប្រែប្រួល ឬ​រង​ការ​បំពុល​នោះ​ឡើយ ប៉ុន្តែ​សារព័ត៌មាន New Zealand Herald បាន​ដកស្រង់​សម្តី​របស់​អ្នកជំនាញ​ក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ថា គុណភាព​ទឹក​នៅ​ក្នុង​ព្រែក​នោះ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ពួក​គេ​បាន​ប្រទះ​ការ​កើនឡើង​នៃ​សារាយ នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ព្រែក​នោះ ដែល​មាន​ន័យ​ថា ទឹក​កំពុង​ឡើង​កំ​ដៅ​។

បណ្ឌិត Simon Stewart អ្នកជំនាញ​បរិស្ថាន​ទឹកសាប​របស់​វិទ្យាស្ថាន Cawthron ជឿជាក់​ថា កត្តា​ជា​ច្រើន​ដូច​ជា អាហារ ទីជម្រក អាច​ធ្វើ​ឱ្យ​អន្ទង់​កើត​ស្ត្រេ​ស ហើយ​ងាប់​។ បាតុភូត​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា ជា​សញ្ញា​មួយ​សម្រាប់​ក្រើនរំលឹក​ឱ្យ​មនុស្ស​ទាំងអស់​គ្នា​បង្កើន​ការ​យកចិត្ត​ទុក​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​បង្កើន​គុណភាព​ទឹក​នៅ​នៅ​ក្នុង​ប្រទេស​នូ​វេ​សេ​ឡង់ ដើម្បី​ចៀស​វាង​ស្ថានភាព​បែប​នេះ ៕ ដោយ៖អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ