ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះសម្ភារៈ​ នៅ​ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង បង្ក​ភ្ញាក់ផ្អើល​អស់កម្ម​ករ និង​សមត្ថកិច្ច នា​វេលា​ម៉ោង០៥និង៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​អគារ​កំពុង​សាងសង់​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះសម្ភារៈ​ នៅ​ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង បង្ក​ភ្ញាក់ផ្អើល​អស់កម្ម​ករ និង​សមត្ថកិច្ច នា​វេលា​ម៉ោង០៥និង៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​អគារ​កំពុង​សាងសង់​មួយ​កន្លែង ក្បែរ​និង​ស្ពាន​អាកាស មរតក​តេ​ជោ តាម​បណ្តោយ​ផ្លូវ៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​សមត្ថកិច្ច ​បានអោយ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​ថា ឃើញ​មានកម្ម​ករ​រត់​ជា​ច្រើន​ផ្អើល​រត់​ពី​ចេញពី ចំណុច​អគារ​ខុន​ដូ​មួយ​កន្លែង ​ដែល​កំពុង​សាងសង់ និងបានឮ​សំឡេង​ផ្ទុះ រួច​ក៏​មាន​ផ្សែង​ហ៊ុយ​ឃ្មួ​ល​ឃ្មា​ញ់​ខ្លាំង​តែ​ម្តង​។ ភ្លាម​ៗ សមត្ថកិច្ច​បាន​ចេញ​រថយន្ត មក​ជួយ​អន្តរា​គម​ន៏​បាញ់​ពន្លត់ ។

ប្រភព​ពី​កម្មករ​បានអោយ​ដឹង​ថា មុន​កើតហេតុ ក្រុម​កម្មករ​ទាំងអស់​កំពុង​សាងសង់ តាម​ជំនាញ​រៀងខ្លួន និងចំណែក​មួយ​ផ្នែក​ទៀត កំពុង​ផ្សារ​ដែក លុះ​មួយសន្ទុះ​ក្រោយមក កើត​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ។

ក្នុង​នោះ​ដែរ​ កម្មករ​ដែល​បានឃើញ​ហេតុ​ការ​ណ៏ ក៏​បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មកពីផ្សារ​ដែក​រួច​ធ្លាក់​កម្ទេច​ដែក លើ​ក្រណាត់ និង​ក្បែរ​នោះ​មាន​សាំង​ក្រអូប ទើប​បង្ក​ជា​អគ្គិភ័យ​បែប​នេះ​តែ​ម្តង ។

អគ្គិភ័យ​ខាងលើ​នេះ​ដែរ​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ជាង​១០គ្រឿង បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ