ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​កា.ប់​ទន្ទ្រាន​យក​ដី​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​កម្លាំង​បរិស្ថាន​ដែល​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ក្រោយ​ពី​រក​ឃើញជាក់ស្ដែង​នូវ​ទីតាំង​ដែល​ជន​នេះ បាន​កាប់​រុករាន​ព្រៃ រំលោភ​យក​ដី​នៅ​តំបន់​ភ្នំ​សំ​កុស ក្នុង​ដែនជម្រកសត្វព្រៃ ត្រង់​ចំណុច…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​កម្លាំង​បរិស្ថាន​ដែល​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ក្រោយ​ពី​រក​ឃើញជាក់ស្ដែង​នូវ​ទីតាំង​ដែល​ជន​នេះ បាន​កាប់​រុករាន​ព្រៃ រំលោភ​យក​ដី​នៅ​តំបន់​ភ្នំ​សំ​កុស ក្នុង​ដែនជម្រកសត្វព្រៃ ត្រង់​ចំណុច «​ភ្នំ​អូរ​បំពង់​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ភ្នំ​រៃ ឃុំ​ត​តោក ស្រុក​សំឡូត ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ម្នាក់​នោះ​ឈ្មោះ​យឿ​ង សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ពាម ឃុំ​តា​តោក ស្រុក​សំឡូត ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា យឿ​ង សុភា ត្រូវ​បាន​មន្ត្រី​បរិស្ថាន ដែល​ការពារ​ដែនជម្រកសត្វព្រៃ​តំបន់​ភ្នំ​សំ​កុស​ឃាត់ខ្លួន ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ចូល​លួច​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​ចំការ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំ​សំ​កុស​ដែល​មាន​ទំហំ​ជាង​១,៥៨​ហិច​តា ដែល​ជា​តំបន់ហាមឃាត់ ។

គេ​ពុំ​ទាន់​ទ​ទូល​បាន​ចម្លើយ​ពី​ពលរដ្ឋ​ម្នាក់​នេះ​ទេ​ថា តើ​គាត់​បាន​ចូល​លួច​កាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់ហាមឃាត់​ខាងលើ​នេះ តាំងពី​ពេល​ណា​មក​នោះ​ទេ0x017d7 ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ស្លាកស្នាម​លើ​ទីតាំង​ដែល​គាត់​បាន​កាប់​រុករាន គឺ​គេ​អាច​សន្និដ្ឋាន​បាន​ខ្លះ​ៗ​ថា ទំនង​ប្រហែល​គាត់​លួច​កាប់​ទន្ទ្រាន​យ៉ាងតិច​ក៏​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ដែរ ព្រោះ​ព្រៃ​ក៏​អស់ ដី​ក៏​ស្រឡះ ថែម​ទាំង​មាន​ដំណាំ​ខ្លះ​ៗ​ផង ។

បើ​តាម​ប្រភព​ពី​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ដែល​ចេញ​ល្បាត​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​បាន​ប្រទះ​ឃើញ​ទីតាំង​កាប់​ទន្ទ្រានព្រៃ​ខាងលើ​នេះ ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់​ដី​នេះ​មក​សួរនាំ​ភ្លាម​ៗ​តែ​ម្ដង ។ ពេល​នេះ គេ​កំពុង​សួរនាំ​ពលរដ្ឋ​ម្នាក់​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ។

ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំ​សំ​កុស​ដែល​លាតសន្ធឹង​យ៉ាង​ធំធេង​មួយ​ផ្នែក​ស្ថិត​ក្នុង​ទឹកដី​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​មួយ​ផ្នែក​ស្ថិត​ក្នុង​ទឹកដី ស្រុក​សំឡុត ដែល​ជា​តំបន់ហាមឃាត់ និង គ្រប់គ្រង​ការពារ​ដោយ​មន្ត្រី​បរិស្ថាន ។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នា​បច្ចុប្បន្ន​នេះ គេ​ឃើញ​មានការ​ទន្ទ្រាន​យក​ដី​តាម​ចង្កេះភ្នំ និង​នៅ​តាម​តំបន់​ទំនាប​នានា​នៅ​ក្នុង​តំបន់ហាមឃាត់ ស្ទើរ​គ្រប់​ទីកន្លែង​ដូច​វាល​រហោស្ថាន​ទៅ​ហើយ ។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែរ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ដែល​ហ៊ាន​ចូល​កាប់​ទន្ទ្រានព្រៃ​យក​ដី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ស្រុក​សំឡូត ភាព​ច្រើន​ជា​មន្ត្រី​មាន​អំណាច តែ​មាន​តិច​ទូច​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ។

បច្ចុប្បន្ន ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស នៅ​តែ​មាន​អ្នកមាន​អំណាច​ឃុបឃិត​លួច​ហែក​ចែក​គ្នា​ដដែល និង​យ៉ាង​ស្ងាត់ស្ងៀម ។ ជា​ពិសេស ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែល​ស្ថិត​ក្នុង​ឃុំ​តា​តោក រហូត​ដល់​ទឹកដី​មួយ​ចំនួន នៅ​ឃុំ​កំពង់​ល្ពៅ ក្នុងស្រុក​សំឡូត ។ ការ​ឃុបឃិត​គ្នា​លួច​ហែក​ដី​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ចែក​គ្នា​នេះ ភាគច្រើន​ត្រូវ​គេ​សម្គាល់​ឃើញ​ថា សុទ្ធ​សឹង​ជា​មន្ត្រី​មាន​អំណាច ។

ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា ដូច​ជា​ថ្នាក់​ជាតិ​ចុះ​សួរនាំ ឬ​សើរើ​រកមុខ​ជន​ដែល​លួច​កាប់​ទន្ទ្រានព្រៃ​នេះ បែរជា​អាជ្ញាធរ ឬ អ្នកមាន​អំណាច​ទាំងនោះ​នាំ​គ្នា​ចោទ ឬ​រុញ​កំហុស​នេះ​ទម្លាក់​ទៅ​លើ​ពលរដ្ឋ​ឲ្យ​ទ​ទូល​ខុស​ត្រូវ ដោយ​គេ​ចោទ​ថា ពលរដ្ឋ​ជា​អ្នក​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ​។

នេះ​ជា​រឿង​ពិត ដែល​ធ្លាប់​កើត​មាន​រួច​ទៅ​ហើយ នា​ពេល​កន្លង​មក​នៅ​ក្នុងស្រុក​សំឡូត ។ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​តែ​ពលរដ្ឋ​ក្រីក្រ ដែល​ចូល​កាប់​ព្រៃ​នៅ​ចុងកន្ទុយ​ដី​បន្តិច​ប​ន្ទូ​ច​របស់​អ្នកធំ ឬ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ តាម​ការ​ចោទប្រកាន់​របស់​លោក​អ្នកមាន​អំណាច ដែល​មាន​ក្បាលដី​ធំ​ៗ៕

អត្ថបទសរសេរ ដោយ