ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធាម្នាក់ខ្ចីឡានក្មួយបើកយកទៅកូវ​សាក​ឡាន​ខូចអាគុយ​ បានពាក់កណ្តាលផ្លូវ ជួបគ្រោះ​អកុសល​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ បុរសម្នាក់ជាមន្ត្រីយោធាបានស្លា.ប់នៅកន្លែងកើតហេតុ ​ចំណែក​បុរស២នាក់

រាជធានីភ្នំពេញ ៖​ បុរសម្នាក់ជាមន្ត្រីយោធាបានស្លា.ប់នៅកន្លែងកើតហេតុ ​ចំណែក​បុរស២នាក់ផ្សេង​ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តឆ្លងផ្លូវ ត្រូវបានជន​ជាតិ​ចិន​បើករថយន្តលឿនទៅបុកយ៉ាង​ពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចច្រកចូលទៅវត្តជម្លង់ម្លូរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជន​រងគ្រោះឈ្មោះ ម៉ុម សុវណ្ណដា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីយោធាបម្រើការនៅអង្គភាព ៩១១ មានទីលំនៅ ភូមិជន្លង់ម្លូ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបញ្ជាក់ពីសាច់ញាតិរបស់​ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្នើសុំខ្ចីរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3660 ជារថយន្តរបស់ក្មួយបង្កើត ដើម្បីបើកយកទៅកូវសាករថយន្តរបស់ខ្លួនដែលខូចអាគុយ​ដេរ​អត់ឆេះនៅឯម្ដុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

លុះបើកបរចេញពីផ្ទះមកដល់ចំណុចខាងលើ ជិតដល់រថយន្តដែលខូចហើយនោះ ក៏បើកឆ្លងផ្លូវពីលិចទៅកើតបានជាងពាក់កណ្ដាល ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8858 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមាន​អ្នក​រួមដំណើរ​២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន រួចទៅបុករថយន្តជនរងគ្រោះចំផ្នែកកាប៊ីនខាងស្ដាំ បណ្ដាលឱ្យដាច់កង់រថយន្ដខ្ទាតឡើងលើឃឿនពុះចែកទ្រូងផ្លូវ ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទៅបានជាង៥០ម៉ែត្រ ក៏ខូចបន្តដំណើរទៅមុខ​លែងរួច ភ្លាមៗនោះជន​ជាតិចិនពីរនាក់ដែលរួមដំណើរជាមួយបាននាំគ្នាចុះរត់គេចខ្លួនទៅបាត់ស្រមោល ចំណែក​​អ្នកបើកបរត្រូវបានប្រជាពលរដ្នឃាត់ខ្លួនទុកប្រគល់ឱ្យសមត្ថកិច្ច។

ដោយឡែកជនរងគ្រោះ​ជាមន្ត្រីយោធា១រូបខាងលើ​ បាន​រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាទាញចេញពីក្នុងរថយន្តមកដាក់ខាងក្រោមលើផ្លូវ រួចនាំគ្នាធ្វើចលនាជួយ សង្គ្រោះបឋមដែរ តែជាអកុសលជនរងគ្រោះ​បានដាច់ខ្យល់ស្លា.ប់នៅនឹងកន្លែងកើតហេតុទៅហើយ ។ នៅពេលនោះខាងសាច់ញាតិជនរងគ្រោះ​មិនអស់ចិត្ត ក៏​បានលើកស.ពជនរងគ្រោះ​ដាក់លើរថយន្តដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ លុះពេលទៅដល់ ខាងគ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះ​ផុតដង្ហើម​បាត់ទៅ​ហើយ ក៏ដឹកស.ពត្រឡប់មកកន្លែងកើតហេតុវិញ រីឯ​អ្នកបើកបររថយន្ត​កូរ៉េ និងអ្នករួមដំណើរម្នាក់ទៀត​ដែល​ជិះកណ្ដាល បាន​រងរបួសស្រាល។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចផ្នែកជំនាញបានធ្វើលិខិតប្រគល់ស.ពឱ្យទៅក្រុមគ្រួសារ​ដឹក​យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្តបង្ក និងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចអូសយកទៅកាន់ផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ