ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា ភាគី​ម្ខាង​ភ័យ​ស្លន់ស្លោ​ជិះ​បុក​របង​សាលា​របួសធ្ងន់

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ជំទង់​០២​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជិះ​បុក​របង​សាលារៀន​ផង រង​ផ្លែកាំបិត​របស់​គូសត្រូវ​ផង នៅ​ពេល​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ពី​ការ​តាម​កាប់សម្លាប់​ពី​គួរ​សត្រូវ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០២ មេ​សា ដែល​កើតឡើង​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ស្ថិត​ក្នុងភូមិ​រំចេក​៤…

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ជំទង់​០២​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជិះ​បុក​របង​សាលារៀន​ផង រង​ផ្លែកាំបិត​របស់​គូសត្រូវ​ផង នៅ​ពេល​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ពី​ការ​តាម​កាប់សម្លាប់​ពី​គួរ​សត្រូវ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០២ មេ​សា ដែល​កើតឡើង​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ស្ថិត​ក្នុងភូមិ​រំចេក​៤ ស​ង្តា​ក់​រតនៈ ក្រុង​បាត់ដំបង ។

យោង​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន អំពើ​ហិង្សា​នេះ​ផ្ដើម​ចេញពី​ជម្លោះ​រវាង​ពួកក្មេង​ទំនើង​០២​ក្រុម ដែល​មួយ​ក្រុម​មាន​គ្នា​០២​នាក់ (​ភាគី​រង​គ្រោះ​) និង​មួយ​ក្រុម​ទៀត មាន​គ្នា​ចន្លោះ​ពី​៧ ទៅ​៩​នាក់ ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពួកក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ នៅ​ម្ដុំ​ព្រ​លាន​យន្តហោះ ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់សម្លាប់​គ្នា​យ៉ាង​ឃោ​ឃៅ រហូត​មក​ដល់​រង្វង់​មូល​តា​ដំបងគ្រញូង ដែល​ទំនង​ភាគី​ពីរ​នាក់​ភ័យ​ស្លន់ស្លោរ​ខ្លាំង​ពេក​ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង និង​របង​សាលា​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​របួសធ្ងន់ ។

បើ​តាម​សាក្សី​បាន​និយាយ​ថា ភាគី​រង​គ្រោះ​មាន​គ្នា​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង រីឯ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ចន្លោះ​ពី​៧​ទៅ​៩​នាក់​ជិះ​ម៉ូតូ​០៣​គ្រឿង ។ ភាគី​គ្នា​ច្រើន​បាន​ជិះ​ដេញ​ភាគី​០២​នាក់​យ៉ាង​ប្រកិត​ពីក្រោយ ចេញពី​ព្រ​លាន​យន្តហោះ ឆ្ពោះ​មក​ដល់​រង្វង់​មូល​តា​ដំបងគ្រញូង ទើប​ភាគី​០២​នាក់​ដួល​ម៉ូតូ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទំនង​ភាគី​០២​នាក់​ភ័យ​ស្លន់ស្លោរ​ពេក ទើប​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង និងហូ​ស​ទៅ​បុក​របង​សាលា​ថែម​ទៀត ។ ពេល​នោះ គេ​ឃើញ​ជន​ម្នាក់​ដួល​បោក​ក្បាល​បែក​ឈាម​សន្លប់​ស្ដូក រីឯ​ម្នាក់​ទៀត បាន​ព្យាយាម​ផ្លោះ​របង​សាលា តែ​បាន​ទាក់​មុត​ចម្រឹង​ដែក​របង ។ មិនតែប៉ុណ្ណោះ ភាគី​ដែល​ដែល​ដេញ​ពីក្រោយ​តាម​ទាន់ ខ្លះ​ដក​ខ្សែ​ក្រ​វ៉ា​ត់​វាយ ខ្លះ​ប្រើ​កាំបិត​កាប់ និង​ខ្លះ​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​០២​នាក់ កាន់តែ​រង​របួស​ធ្ងន់ធ្ងរ​ទ្វេរ​ដង ។

ក្រោយ​កាប់​និង​វាយ​គួរ​សត្រូវ​អស់ចិត្ត ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​អស់ លុះ​បន្តិច​ក្រោយមក​ទើប​មាន​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​ជន​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​កាន់​មន្ទីរពេទ្យ ។ នៅ​ក្នុង​អំពើ​ហិង្សា​រវាង​ពួក​ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ ពុំ​ទាន់​មាន​សាក្សី ឬ​ប្រភព​ណាមួយ​អះអាង​ពី​មូលហេតុ​ទេ ។
ដោយឡែក សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដេក​ស្ដូកស្ដឹង​ជោកជាំ​ទៅ​ដោយ​ឈាម ក៏​ពុំ​អាច​សន្និដ្ឋាន​បាន​ដែរ ព្រោះ​ពេល​នោះ​សមត្ថកិច្ច​ពុំ​អាច​សួរនាំ​សាក្សី ឬ​ប្រភព​ណាមួយ​បាន​ឡើយ ។ សមត្ថកិច្ច​បាន​ត្រឹមតែ​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​០២​នាក់​នេះ​តែ​ប៉ុណ្ណោះ ។

បើ​តាម​សមត្ថកិច្ច​ជន​រង​គ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ កេ​ន ផាត់​ថៃ ប្រុស​អាយុ​១៦​ឆ្នាំ និង ម្នាក់​ទៀត​ឈ្មោះ គុន ស៊ី​នុ ប្រុស​អាយុ​១៦​ឆ្នាំ ពួក​គេរ​ស់ន​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ មិន​ទាន់​អាច​សួរនាំ​លំអិត​បាន​នៅឡើយ​ទេ ។ ប៉ុន្តែ​យ៉ាងណា សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ