ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបង្គោលភ្លើងដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយ ផ្អើល​ផ្លូវចូលវត្តសំរោងអណ្ដែត

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បង្គោលភ្លើង​មួយដើម បានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះផ្សែងហុយ

រាជធានីភ្នំពេញ ៖ បង្គោលភ្លើង​មួយដើម បានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាបាញ់ពន្លត់ និងហៅ​រថយន្ត​ពន្លត់អគ្គីភ័យមួយ​គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍ខាងលើ​នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣និង​៣០នាទីរសៀល ថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២៤ នៅចំណុចបង្គោល ដែលមាន​ប្រអប់ភ្លើង P១៩៧៧.២២០ ដែលស្ថិតនៅមុខសាលា ឃីដឃែរ (ផ្លូវចូលវត្តសំរោងអណ្ដែត) ក្នុងភូមិ​ក្រុង​ខ្មែរ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សី​បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញទុស្សេ​ឆាបឆេះខ្សែភ្លើង និងប្រអប់ភ្លើងផ្សែងហុយខ្មួលខ្មាញ់បង្កឱ្យមានការភ័យក្លាច ឆេះរាលដាល់ទៅលំនៅឋានក្បែរនោះ ។ ភ្លាមៗ ប្រជាពលរដ្ឋ​ក្បែរខាងក៏បានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់​អស់​ជិត១០បំពង់ តែមិន​អាចទប់ស្កាត់បាន ហើយនៅតែទុស្សេឆេះរាលដាល់ខ្សែភ្លើង ដាច់ធ្លាក់ពេញផ្លូវ ។

នៅក្នុងហេតុការណ៍ខាងលើ​នេះ នគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ​នៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅអន្តរាគមន៍ និងទាក់ទងខាងអគ្គិសនី ដើម្បី​ផ្តាច់ចរន្តទើបភ្លើង​បានរលត់ទៅវិញ។

តាមប្រភពពី​នគរបាលឱ្យដឹងថា ខ្សែភ្លើង រួមទាំងប្រអប់កុងទ័រ ដែលបំពាក់នៅលើបង្គោលភ្លើង ត្រូវភ្លើង​ឆេះរងការខូចទាំងស្រុង ។ ទោះបីជាយ៉ាងភ្លើងពុំបានឆេះរាលដាល់ទៅលំនៅដ្ឋាន​ប្រជាពលរដ្ឋនិងបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ