ពិភពលោកដ៏គ្រោះថ្នាក់ ៖ បុរសខ្លាំងនឹងជំរុញការទូតសភាសម្រាប់កម្ពុជា
- ភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្មីបានប្តេជ្ញានឹងពង្រឹងទំនាក់ទំនងរបស់ កម្ពុជា ជាមួយពិភពលោកតាមរយៈអ្វីដែលហៅថា«ការទូតសភា» ។ សម្តេច ហ៊ុន សែន…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្មីបានប្តេជ្ញានឹងពង្រឹងទំនាក់ទំនងរបស់ កម្ពុជា ជាមួយពិភពលោកតាមរយៈអ្វីដែលហៅថា«ការទូតសភា» ។ សម្តេច ហ៊ុន សែន…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្មីបានប្តេជ្ញានឹងពង្រឹងទំនាក់ទំនងរបស់ កម្ពុជា ជាមួយពិភពលោកតាមរយៈអ្វីដែលហៅថា«ការទូតសភា» ។ សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងសុន្ទរកថាដំបូងរបស់សម្តេចក្នុងនាមជាប្រធានព្រឹទ្ធសភាអាណត្តិទីប្រាំ ។
សម្តេចតេជោ លោក ប្រាក់ សុខន និងលោក អ៊ុច បូររិទ្ធ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រ៦២សំឡេងលើ៦២សំឡេង ដើម្បីអោយក្លាយជាប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរនៃព្រឹទ្ធសភា ។ មេដឹកនាំព្រឹទ្ធសភាទាំងបីរូប សុទ្ធតែជើងខ្លាំងផ្នែកការទូត ។
ក្នុងសុន្ទរកថា ដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹទ្ធសភាមានតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិ ។ ក្នុងហេតុផលនេះសម្តេចនឹងជំរុញការទូតសភាអោយក្លាយជាអាទិភាពមួយរបស់ព្រឹទ្ធសភា ។
សម្តេចមានប្រសាសន៍បន្តទៀតថា ពិភពលោកនៅពេលបច្ចុប្បន្ននេះ គឺមានលក្ខណៈប្រទាក់ក្រឡាគ្នាបែកជាប៉ូល ស្មុគស្មាញ និងវឹកវរដោយសារតែការកើនឡើងនៃការប្រកួតប្រជែងយុទ្ធសាស្ត្រនៃមហាអំណាចសង្គ្រាម និងវិបត្តិនយោបាយ ព្រមទាំងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី ដែលមិនធ្លាប់មានពីមុនមក ។
សម្តេចមានប្រសាសន៍ថា «ក្នុងបរិបទលំបាក និងគ្រោះថ្នាក់នេះវាមានសារសំខាន់ដែលពង្រឹងទំនាក់របស់យើងជាមួយដៃគូរអន្តរជាតិ ហើយចូលរួមកាន់តែសកម្មនៅក្នុងការជួបជុំអន្តរជាតិ ហើយធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក»។
សម្តេចមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការជំរុញការសន្ទនាក្នុងចំណោមសភា ក្នុងតំបន់ និងពិភពលោក ហើយបំពេញបន្ថែមសកម្មភាពរបស់រដ្ឋាភិបាល និងរដ្ឋសភា យើងអាចចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងភាពរុរឿងពិភពលោក ។
សម្តេចតជោ ហ៊ុន សែន ទំនងជាបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ដល់ការធ្វើនយោបាយការទូតសភានេះដោយសារតែសម្តេចផ្ទាល់ លោក ប្រាក់ សុខុន អនុប្រធានទីមួយ និងលោក អ៊ុច បូររិទ្ធ អនុប្រធានទីពីរនៃព្រឹទ្ធសភាសុទ្ធតែជាអ្នការទូតជើងចាស់ ។
ព្រឹទ្ធសភាអាណត្តិទីប្រាំបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។
ក្នុងព្រះរាជសាររបស់ព្រះអង្គ ព្រះមហាក្សត្របានអំពាវនាវអោយព្រឹទ្ធសភាបំពេញការងារប្រកប ដោយទទួលខុសត្រូវ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ យុទ្ធធម៌សង្គម និង លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
គួរបញ្ជាក់ថា បន្ទាប់ព្រះមហាក្សត្របានបើកសម័យប្រជុំដំបូងរបស់ព្រឹទ្ធសភាអាណត្តិទីប្រាំ សមាជិកព្រឹទ្ធសភាទាំង៦២រូប បានដំណើរការបោះឆ្នោតជ្រើសរើស សម្តេចតេជោ ជាប្រធានលោក ប្រាក់ សុខុន ជាអនុប្រធានទីមួយ និងលោក អ៊ុច បូរិទ្ធជា អនុប្រធានទីពីរនៃព្រឹទ្ធសភាដោយសំឡេង៦២សំឡេងលើ៦២សំឡេង ។
ក្នុងចំណោមសមាជិកព្រឹទ្ធទាំង៦២រូប គឺមាន៥៨រូប បានមកពីការបោះឆ្នោត អសាកលជ្រើសសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ចំណែកពីររូបត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងពីររូបទៀតត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ៕
ចែករំលែកព័តមាននេះ