ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​វៀតណាម ៦​រូប​បង្ហាញ​ខ្លួន ​ក្នុង​បញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes អាមេរិក

11 ខែ មុន

(វៀតណាម)៖ ទស្សនាវដ្ដី Forbes របស់អាមេរិក ទើបតែបានប្រកាសបញ្ជីមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ២០២៤។ នៅឆ្នាំនេះមហាសេដ្ឋីចំនួន៦រូប បានលេចមុខក្នុងបញ្ជីនេះ មហាសេដ្ឋីវៀតណាមទាំង៦រូបនោះ រួមមាន ប្រធាន…

(វៀតណាម)៖ ទស្សនាវដ្ដី Forbes របស់អាមេរិក ទើបតែបានប្រកាសបញ្ជីមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ២០២៤។ នៅឆ្នាំនេះមហាសេដ្ឋីចំនួន៦រូប បានលេចមុខក្នុងបញ្ជីនេះ មហាសេដ្ឋីវៀតណាមទាំង៦រូបនោះ រួមមាន ប្រធាន ក្រុមហ៊ុន Vingroup លោក Pham Nhat Vuong,ប្រធានក្រុមហ៊ុន VietJet Air លោកស្រី Nguyen Thi Phuong Thao, ប្រធានក្រុមហ៊ុន Hoa Phat លោក Tran Dinh Long, ប្រធាន Techcombank លោក Ho Hung Anh , ប្រធានក្រុមហ៊ុន Thaco លោក Tran Ba​ Duong និង ប្រធានក្រុមហ៊ុន Masan Group លោក Nguyen Dang Quang ។

ក្នុង​ចំណោម​នោះ មហាសេដ្ឋីលោក Pham Nhat Vuong បន្ត​ជា​អ្នក​មាន​បំផុត​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ទ្រព្យ​សម្បត្តិ​ចំនួន ៤,៤ ពាន់​លាន​ដុល្លារ ។ បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃទ្រព្យសកម្មរបស់ Vingroup បានកើនឡើងត្រឹមតែ ១០០លានដុល្លារ ប៉ុណ្ណោះ ដែលស្មើនឹង ២.៣% ៕ ប្រភព៖ Zing News

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ