ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បានទទួលសំឡេង៦២ លើ៦២ សំឡេងដើម្បីក្លាយជាប្រធានព្រឹទ្ធសភា

3 អាទិត្យ មុន

សមាជិក​ព្រឹទ្ធសភា​ចំនួន​៦២ រូប​បាន​បោះ​ឆ្នោត​គាំទ្រ​អោយ​សម្តេច​តេ​ជោ ហ៊ុន​សែន ក្លាយ ជា​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ។ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​មក​ចូល​ជា​ព្រះរាជ​ធិ​បតី​ភាព​នៃ…

សមាជិក​ព្រឹទ្ធសភា​ចំនួន​៦២ រូប​បាន​បោះ​ឆ្នោត​គាំទ្រ​អោយ​សម្តេច​តេ​ជោ ហ៊ុន​សែន ក្លាយ ជា​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ។ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​មក​ចូល​ជា​ព្រះរាជ​ធិ​បតី​ភាព​នៃ ការ​បើក​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ព្រឹទ្ធសភា អាណត្តិ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា​នេះ ។

សម័យប្រជុំ​លើក​ដំបូង​នៃ​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ទាក់ទាញ​ការ​ចាប់អារម្មណ៍​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដោយសារ​សម្តេច តេ​ជោ ហ៊ុន សែន ត្រូវ​គេ​រំពឹង​ថា ព្រឹទ្ធសភា​ដែល​មាន​សមាជិក​ចំនួន​៦២​នាក់​នឹង​បោះ​ឆ្នោត​គាំទ្រ​សម្តេច​អោយធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​លោក ប្រាក់ សុ​ខុន​នឹង​ធ្វើ​ជា​អនុប្រធាន​ទី​មួយ ហើយ​លោក អ៊ុ​ច បូរ​រិ​ទ្ធ​នឹង​ក្លាយជា​អនុប្រធាន​ទី​ពីរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដោយ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​៥៥​អាសនៈ ហើយ​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ទទួល​៣​អាសនៈ ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​២​រូប​ទៀត​បាន​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត​បាន​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​រដ្ឋសភា ។

នៅ​ពេល​រសៀល សមាជិក​ព្រឹទ្ធសភា​ទាំងអស់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះ​បរមរាជវាំង ដើម្បី​ធ្វើ សច្ចាប្រណិធាន​ក្រោម​ព្រះរាជ​ធិ​បតី​ភាព​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ