ម្ចាស់ទៅផ្សារ ស្រាប់តែទទួលដំណឹងថា ភ្លើងឆេះផ្ទះអស់ត្រឹមមួយប៉ប្រិចភ្នែក (វីដេអូ)
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បានបង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តព្រះសីហនុ ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បានបង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តព្រះសីហនុ ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះ១ខ្នងម្ដុំខាងក្រោយសាលាឡាយហ្វ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងបានអន្តរាគមន៍ប្រើរប្រាស់ទឹកអស់ចំនួន៣គ្រឿង ពន្លត់អគ្គីភ័យខាងលើឱ្យរលត់ទៅវិញទាន់ពេលវេលា និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋជិតខាងនោះទេ ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើគឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើអស់ចំនួនមួយខ្នងផ្ទះទាំងស្រុង និង ឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន ដូចជាទូរសព្ទដៃចំនួន៣គ្រឿង ថវិកាជិត១ពាន់ដុល្លារ ។ ក្រៅពីនោះ ពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយផ្ទះខាងលើសង់ពីថ្មខាងក្រោម ឈើលើ និងមានទំហំទទឹង៦ម៉ែត្រ បណ្ដោយ១២ម៉ែត្រ រងការខូចខាតឆេះអស់ទាំងស្រុង ។
ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះឈ្មោះ យ៉េន សុខុម អាយុ៣៧ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់បានទៅផ្សារពាណិជ្ជកម្មដើម្បីទិញអីវ៉ាន់ លុះមួយសន្ទុះក្រោយមក ស្រាប់តែទទួលដំណឹងបែបនេះ ហើយអគ្គីភ័យបានលេបត្របាក់ផ្ទះអស់ត្រឹមមួយប្រប្រិចភ្នែក ៕
ចែករំលែកព័តមាននេះ