ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំយក​ថ្នាំ.ញៀ.ន.​ដាក់ក្នុងថង់នំកូនក្មេង​ តែ​អស់​​លក្ខណ៍ដដែល

4 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ មេ​សា នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​តា​បែន​ស្វាយចេក​រលួស បាន​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ក្មេង​ទំនើង និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ស្ថិត​នៅ​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖​ ​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ មេ​សា នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​តា​បែន​ស្វាយចេក​រលួស បាន​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ក្មេង​ទំនើង និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ស្ថិត​នៅ​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក លើ​ផ្លូវជាតិ​លេខ​៥៦ A ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​០២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា អនុវត្ត​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​កម្លាំង​នគរ បាល​ក្រុង​ស្រុក ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ក្មេង​ទំនើង និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ។ ដោយឡែក ស្រុក​ស្វាយចេក​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​តា​បែន​ស្វាយចេក​រលួស ​ដឹកនាំ​ដោយ​លោក​អធិការរង​ចំនួន​០៣​នាក់ ​បាន​ចុះ​ប្រតិបត្តិការ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៦ A ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក បានឃើញ​មនុស្ស​០២​នាក់ ជិះ​ម៉ូតូ​០១ គ្រឿង ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ។

​ពេល​ជិះ​មក​ដល់​ចំណុច​មុខ​តូប​ធ្វើ​ម៉ូតូ​ខាងត្បូង​គោលដៅ ដែល​យើង​ដាក់​ត្រួតពិនិត្យ​ប្រហែល​២០០​ម៉ែត្រ​ក៏​បាន​ឈប់​ប្រហែល​១០​នាទី​ក្រោយ ​ក៏​ជិះ​ម៉ូតូ​ទៅ​បន្តពេល​មក​គោលដៅ​ដោយ​មានការ​សង្ស័យ​កម្លាំង​យើង​ក៏​បាន​ទៅ​សួរនាំ​ និង​ទៅ​ពិនិត្យ​មើល​កន្លែង​ដែល​ពួក​គេ​ឈប់​រក​ឃើញ​ថង់​នំ​កូន​ក្មេង​ពេល​ហែក​មើលឃើញ​ម្សៅ​ក្រាម ពណ៌​.​ស​ថ្លា​០១​ថង់ តែ​ពួក​គេ​បាន​បដិសេធ នៅ​ពេល​ធ្វើ​រក​សារធាតុ​ញៀន គឺ​វិជ្ជមាន​ទាំង​០២​នាក់ ។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ១-​ឈ្មោះ គ្រិ​ល វិ​លេ​ន ភេទ​ប្រុស អាយុ៣៣ឆ្នាំ​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២-​ឈ្មោះ យឹ​ក ធា​រី ភេទ​ស្រី អាយុ​២៧ ឆ្នាំ​នៅ​ភូមិ​២ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

អត្ថបទសរសេរ ដោយ