ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម កែវ រតនៈ អះអាង​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា មិន​ថ្លៃ​ទេ បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា គឺ​មិន​ថ្លៃ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា គឺ​មិន​ថ្លៃ​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា សិង្ហ​បុរី និង​ហ្វី​លី​ពី​ន គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​កម្ពុជា ។

ឯកឧត្តម កែវ រតនៈ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី ២​ខែមេសា ឆ្នាំ ២០២៤​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ ៖ «​កា​រត​ភ្ជាប់​បណ្តាញ​ថាមពល​អាស៊ាន និង​ថាមពល​កកើត​ទ្បើ​ង​វិញ និង​និរន្តរភាព​អាស៊ាន​» នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា ឆ្នាំ​២០២៤ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៤០០​នាក់ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា​ឆ្នាំ ២០២៤ ទទួល​បាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​គណៈអធិបតី និង​ថ្លែងស​ន្ទ​រថា បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា ឯកអគ្គរដ្ឋទូត តំណាង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​នៅ​កម្ពុជា និង​អាស៊ាន និង​អ្នកជំនាញ​ពី​គ្រប់​វិស័យ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កាលពី​សម័យ​កូ​វី​ដ​១៩ និង​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន មក​ដល់​ពេល​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​ដំឡើង​ថ្លៃ​អគ្គិសនី​នោះ​ទេ បើ​ទោះ បី​ជា​សកលលោក​បាន​ដំឡើង​ថ្លៃ​ភ្លើង​ក៏​ដោយ ដូច្នេះ​រដ្ឋាភិបាល តែងតែ​គិតគូរ​មនុស្ស​ជា​មុន​តាម​រយៈ​មិន​ឲ្យ​អគ្គិសនី និង​ប្រេងសាំង​ឡើងថ្លៃ​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន និង​បន្ត​មក​ទល់​ពេល​នេះ គឺ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

ទោះជា​យ៉ាងណា ឯកឧត្តម កែវ រតនៈ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ក៏​កំពុង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុងស្រុក ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ ដូច​ជា ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ថាមពល​ដើរ​ដោយ​ខ្យល់ ជីវម៉ាស់ និង​ការ​ទិញ​ថាមពល​ស្អាត​ពី​ប្រទេស​ឡាវ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផ្គត់ផ្គង់​កាន់តែ​មានគុណ​ភាព ស្ថិរភាព និង​មាន​តម្លៃ​កាន់តែ​ទាប ។

ជាមួយ​គ្នា​នេះ ឯកឧត្តម កែវ រតនៈ បន្ត​ថា កម្ពុជា បាន​ដាក់​គោលដៅ​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កកើត​ឡើង​វិញ​ឲ្យ​កើន​ដល់ ៧០​ភាគរយ នៃ​ការ​ផ្គត់ផ្គង់​ថាមពល​សរុប​ទូ​ទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ការ​ឡើងក​ម្តៅ​ផែនដី និង​ជំរុញ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ